អបអរសាទរ ! ទីបំផុត កីឡាការិនី កម្ពុជា ខាន់ ចេសា បានយកឈ្នះលើកីឡាការិនីវៀតណាម នៅវគ្គ៨នាក់ ដោយកីឡាការិនីវៀតណាម សុំចុះចាញ់
ស៊ីហៀង
-

អស្ចារ្យណាស់ ! អម្បាញ់មិញនេះ កីឡាការិនីជឺជិតស៊ូ កម្ពុជា ចេសា ខាន់ បានយកឈ្នះលើកីឡាការិនីវៀតណាម នៅវគ្គ៨នាក់ ដោយកីឡាការិនីវៀតណាម សុំចុះចាញ់ នៅប្រភេទកីឡាជឺជិតស៊ូ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ការប្រកួតនេះ ធ្វើឡើងលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាម។ ដូច្នេះ ចេសា ខាន់ ត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ បន្តទៀត៕

 

លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា បានឲ្យដឹងពីប្រទេសហ្វីលីពីនថា កីឡាការិនី កូនកាត់អាមេរិក ខាន់ ចេសា ធ្វើបានយ៉ាងល្អក្នុងប្រកួតដំបូងរបស់ខ្លួន តែនាងនៅសល់ ៣ប្រកួតក្នុងដៃទៀត ដោយត្រូវការជ័យជម្នះគ្រប់ការប្រកួត ដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ។