សុំម្នាក់១ស៊ែរមក ជាការលើកទឹកចិត្តគាត់ ! កីឡាការិនីកម្ពុជា ខាន់ ចេសា យកឈ្នះកីឡាការិនីវៀតណាម ដោយលទ្ធផល ១០០-០ពិន្ទុ
ស៊ីហៀង
-

(ម៉ានីល)៖ លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា បានឲ្យដឹងពីប្រទេសហ្វីលីពីនថា កីឡាការិនីកូនកាត់អាមេរិក ខាន់ ចេសា ធ្វើបានយ៉ាងល្អក្នុងប្រកួតដំបូងរបស់ខ្លួន តែនាងនៅសល់ ៣ប្រកួតក្នុងដៃទៀត ដោយត្រូវការជ័យជម្នះគ្រប់ការប្រកួត ដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ ។

ដូច្នេះកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានឡើងវគ្គបន្ដហើយ បន្ទាប់ពីទម្លាក់កីឡាការិនីវៀតណាម ដោយលទ្ធផល ១០០-០ពិន្ទុ ក្នុងប្រកួតដំបូង ដែលទើបបញ្ចប់មុននេះបន្ដិចនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។