បើកូនខ្មែរមិនស៊ែរ ឲ្យអ្នកណាស៊ែរ ! មើលទៅគាត់សប្បាយចិត្តខ្លាំងណាស់ពេលឈ្នះវៀតណាម ១០០ ទល់ ០ ពិន្ទុ តើបងប្អូនសប្បាយដូចគាត់ទេ ?
ស៊ីហៀង
-

(ម៉ានីល)៖ កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។

នេះបើយោងទៅតាមប្រភពពីលោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជាបានប្រាប់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាមនេះ ចេសា បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ទាំងប្រផិតប្រផើយ ពោលគឺមានប្រៀបទៅលើបច្ចេកទេស បន្ទាប់ពីការប្រកួតស្មើគ្នា ២-២ពិន្ទុ។