លោក Rith Omega ពេញចិត្តនឹងពាក្យមួយឃ្លារបស់លោក កែវ សុដារ៉ា ត្រង់ចំណុចថា ខ្ញុំបាក់ទឹកចិត្ត​ ខ្ញុំ Depression តែខ្ញុំជ្រេីសផ្លូវមិនសំលា ប់ខ្លួន​តែសុខចិត្តសុំទាន...
-

កាលពីពេលថ្មីៗនេះ មានបងប្រុសម្នាក់ ដែលគាត់មានជំងឺបាក់ទឹកចិត្ត រហូតដល់ត្រូវធ្លាក់ខ្លួនសុំទាន គេតាមទីសាធារណៈ ធ្វើឲ្យមនុស្សជាច្រើន បានបង្ហាញអារម្មណ៍អាណិតដល់គាត់ខ្លាំង ។ មនុស្សម្នាក់ដែលធ្លាប់តែរឹងមាំ រស់នៅក្នុងគ្រួសារមួយធូរធា មានដ៏ទៅអាជីវកម្មផ្ទាល់ខ្លួនទៀតផង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា KSR Printing បានបង្ហោះសារឲ្យដឹងថា "កំពូលអ្នកសុំទាន ពាក្យគតិបណ្ឌិតដែលខ្ញុំរៀនបានពីបងប្រុសម្នាក់! ទី 1 ឯករាជ្យនៃការគិត ទី 2 សណ្ដាប់ធ្នាប់ចិត្ត ទី 3 វិន័យអារម្មណ៍ ។ អរគុណបងសូមជូនពរអោយបងឆាប់បានដល់គោលដៅរបស់បង ។បក្សស្មោម (Devid van) មើលអោយចប់ទើបដឹងថាអ្នកខ្លាំងផ្នែកសំទាន់ ជួយស៑ែផង ជួយlike pag ខ្ញុំម្នាក់១ផងដើម្បីទទួលបានពត៌មានបន្ទាប់ KSR សូមអរគុណ" កាលពីថ្ងៃទី០៧ ។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ជូនស្រាមេបក្សហើយអាសំលាញ់ខ្ញុំវាសំមកផ្ទះដេកសិនចាំស្អែកចាំនិយាយគ្នាទៀត ! អរគុណបងប្អូនដែលចូលទស្សនាតែ១ថ្ងៃជិត1លាននាក់ បើមានអ្នកអាចជួយគាត់បានសូមមេត្តាជួយផង ខ្ញុំKSR ពិតជាស្តាយគាត់ខ្លាំងណាស់ពាក្យនេះដាក់បេះដូងខ្ញុំណាស់ ៖ សូមជូនពរដល់ប្អូនទាំងពីរនាក់ មានការលក្ខណៈឯករាជ្យគំនិត សណ្ដាប់ធ្នាប់ចិត្ដ និងវិន័យអារម្មណ៏” បុរសសុំទានរូបនេះ ក៏បានធ្វើការបកស្រាយអត្ថន័យ នៃពាក្យជូនពរនេះថា៖ ទី១ ឯករាជ្យគំនិត គឺជាការចាប់ផ្ដើមមានភាពជឿជាក់នៅលើខ្លួនយើងឡើងវិញ ហើយយើងមិនត្រូវឲ្យអ្វីៗទាំងអស់ មកជំពាក់ជំពិនជាមួយការគិតរបស់យើង ដែលយើងមិនដឹងថា ត្រូវធ្វើអី ឬមិនត្រូវធ្វើអីនោះទេ ដូច្នេះហើយ ការស្ដាប់ និងការជឿជាក់ ត្រូវបានផ្ដើមពីចិត្ដរបស់យើងមក អោយខួរក្បាល ល្អបំផុតសម្រាប់សតិរបស់យើង។

ទី២ សណ្ដាប់ធ្ឋាប់ចិត្ដ គឺចិត្ដរបស់មនុស្សម្នាក់ៗ ភាគច្រើនមានភាពឆេវឆៅ ឬក៏គិតអីមិនល្អ ដែលបណ្ដាលធ្វើឲ្យយើងគេងមិនលក់ទេ ក៏ប៉ុន្ដែបើយើងចេះរៀបចិត្ដវិញនោះ ទោះបីយើងត្រូវឆ្នោត ១លានដុល្លារក៏ដោយ ក៏យើងនៅតែអាចធ្វើការរបស់យើង នៅម៉ោងធ្វើការបាននោះដែរ។

ទី៣ វិន័យអារម្មណ៏ បានន័យថា៖ អារម្មណ៏របស់មនុស្សយើងម្នាក់ៗ ច្រើនតែរវើលរវាយ ក៏ប៉ុន្ដែបើយើងរៀបវាអោយទៅជាវិន័យតែម្ដងនោះ ថាអាញមិនរវើលរវាយនោះ ខ្លាំងអីជាងអាញនោះ”។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក Rith Omega បានបង្ហោះសារសូមសរសើរដល់លោក កំពូលអ្នកសុំទានថា" ខ្ញុំពេញចិត្តពាក្យរបស់គាត់មួយឃ្លា​ “ខ្ញុំបាក់ទឹកចិត្ត​ ខ្ញុំ Depression តែខ្ញុំជ្រេីសផ្លូវមិនសំលាប់ខ្លួន​ តែសុខចិត្តសុំទាន”.

អាចទេណរបេីចង់ជួយគាត់ត្រលប់មកវិញ​ បានមនុស្សដូចគាត់ជួយក្នុងការរកសុីខ្ញុំមិនដឹងល្អប៉ុណ្ណាទេ!!! សុខចិត្តផ្តល់ប្រាក់ខែ​ នឹងកន្លែងស្នាក់នៅដល់គាត់សមរម្យមួយ... ព្យាយាមដេីររកគាត់ដែល​ តែរកមិនឃេីញ..."។

ប្រភព៖ Rith Omega