មានបងប្អូនជាច្រើនបានបង្ហាញក្តីអាណិត តាមបណ្តាញសង្គមហ្វេសប៊ុក ដោយមានការបានចូលរួមចំណែកនៅក្នុងការជួយដល់ពួកគាត់ ដែលមានជីវភាពក្រលំបាក។ ព្រោះតែមានជីវិតក្រលំបាក ធ្វើឲ្យលោកយាយកំសត់ម្នាក់ ត្រូវមកលំបាកវេទនា បង់សំណាញ់ ក្នុងទឹកស្អុយ ដើម្បីបានស្រីហូប។
នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រេន វុធថា បានបង្ហោះសារថា "លោកយាយអាយុ67បង់សំណាញ់ទឹកស្អុយព្រោះចង់បានត្រីហូប ។ម៉ែយើងម៉ែគេ ពិតជាគួរអោយអាណិតណាស់ លោកយាយ តៃ រ៉ាន អាយុ67ឆ្នាំទៅហើយដើរបង់សំណាញ់រកត្រីដើម្បីចញ្ចឹមចៅកំព្រារពីនាក់ហើយនិងចិញ្ចឹមម្តាយចាស់ជរាដែលមានអាយុ90ជាងម្នាក់ទៀតផង។ សូមពុកម៉ែបងប្អូនជួយគាត់ផងទោះតិចក្តីច្រើនក្តីទៅតាមសទ្ធាជ្រះថ្លា។ ទីកន្លែង ភូមិស្លាកែត ឃុំស្លាកែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ? 081606868"។
អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់ លោកយាយកំសត់ ម្នាក់នេះផង ព្រោះគាត់មានការលំបាកខ្លាំងណាស់៕


មានវិដេអូ៖
ប្រភព៖ ស្រេន វុធថា