ភ្នំពេញ ៖ ដូចដែលបងប្អូនបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ បានបង្ហោះវិដេអូមួយ ក្រោយពីគេបានមកដើរលេង នៅតាមបណ្តាប្រទេសនានា ស្រាប់តែមកដល់ប្រទេសកម្ពុជា បែរជាប្រើពាក្យសំដីមិនសមរម្យ មើលងាយ ទើបធ្វើឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាមិនពេញចិត្តយ៉ាងខ្លាំងចំពោះជនបរទេសម្នាក់នេះ។

យ៉ាងណាមិញគណនីហ្វេសប៊ុកដែលមានឈ្មោះថា Uriah Lyford បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ បរទេសចេញវីដេអូមើលងាយនិយាយបង្កាច់បង្ខូចកិត្តិយសនៃប្រទេសកម្ពុជាដោយសារនារីខ្មែរមិនងាយបោកប្រាស់ដូចនារីផ្សេង

1) សូមសរសើរនារីខ្មែរដែលអត់បានចេញល្បិចរបស់គាត់ ?????
2) សូមអំពាវនាវដល់មន្ត្រីរាជការចាត់វិធានការជាមួយនឹងបុគ្គលម្នាក់នេះ ??♂️
3) សូមបន្តក្នុងការអនុញ្ញាតឱ្យមានសេរីភាពក្នុងនិយាយតែបើយើងនិយាយអ្វីមួយដែលខុសច្បាប់គឺប្ដឹងបាន ??
(បើសិនជាម្ចាស់ផ្ទះសំណាក់ឬសណ្ឋាគារដែលគាត់បានស្នាក់នៅចងចាំមុខគាត់សូមទាក់ទងប៉ូលីសដូច្នេះអាចស៊ើបអង្កេតបានសូមអរគុណ?)

ដូច្នេះហើយសូមបងប្អូនប្រជាជនកម្ពុជាទាំងអស់មេត្តាចែករំលែកវិដេអូមួយនេះផងព្រោះពិតជាទទួលយកមិនបានទេដែលជនបរទេសម្នាក់នេះមកប្រទេសកម្ពុជាគ្រាន់តែដើម្បីបោកប្រាស់ស្រីក្មេងយកខ្លួនប្រាណតែជាអកុសលបោកមិនបានទើបធ្វើឲ្យជនបរទេសម្នាក់នេះខឹងហើយក៏បានធ្វើការបង្ហោះជាវិដេអូនៅលើបណ្តាញសង្គមជាច្រើន ដូច្នេះហើយក្នុងមានខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំសូមធ្វើការថ្កោលទោសជនបរទេសម្នាក់នេះ ៕ សូមទស្សនាវិដេអូខាងក្រោម៖
