ជួយស៊ែរបន្ត...ដំណឹងល្អ សាលាសិល្បៈចំរុះចំបុី មានបង្រៀនរបាំបុរាណ និងប្រពៃណី ភ្លេងបុរាណ គំនូរបុរាណនិងវិចិត្រកម្ម ដោយឥតគិតថ្លៃ...
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Champey Caa បានបង្ហោះសារអំពីដំណឹងល្អ សម្រាប់ចំពោះបងប្អូនដែលមានបំណងចង់រៀនរបាំបុរាណ និងប្រពៃណី ភ្លេងបុរាណ គំនូរបុរាណនិងវិចិត្រកម្ម អាចចុះឈ្មោះចូលរៀនបាន ដោយឥតគិតថ្លៃ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា "សួស្ដីពុកម៉ែបងប្អូនពូមីងដែលនៅក្នុងបណ្ដាញសង្គមFacebookទាំងអស់។ ថ្ងៃនេះសាលាសិល្បៈចំរុះចំបុីយើងខ្ញុំចង់ជូនដំណឹងដល់ពុកម៉ែបងប្អូនអោយបានជ្រាបថា សាលាយើងខ្ញុំមានបង្រៀនសិស្សដោយឥតគិតថ្លៃ ក្នុងមុខវិជ្ជា៖
- របាំបុរាណនិងប្រពៃណី
- ភ្លេងបុរាណ
- គំនូរបុរាណនិងវិចិត្រកម្ម
ដើម្បីពត៌មានលម្អិតសូមទាក់ទងមកកាន់លេខ។ ០២៣ ៥៥៥ ២០៥៧ / ០១៥ ៣៣ ៧៧ ៥៦"។

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍នៅក្នុងការរៀនសូត្រ សូមធ្វើការទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទខាងលើ ។ សូមអរគុណ៕







ប្រភព៖ Champey Caa
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។