អាណិតណាស់...ប្អូនប្រុសបានប្រាប់ថា នៅថ្ងៃណាមួយប្អូនអាចនិងបោះបង់ការសិក្សាចោល ព្រោះតែជីវភាពគ្រួសារ និងសាលារៀននៅឆ្ងាយពីផ្ទះដល់ទៅ៩គីឡូម៉ែត្រជាដើម...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Acha Chet Thor បានបង្ហោះសារ អមជាមួយនិងរូបភាព ដោយមានការសូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់ប្អូនប្រុស ដែលគាត់កំពុងតែជួបនូវការលំបាកខ្លាំងណាស់។ នៅក្នុងហ្វេសប៊ុកងបានប្រាប់ឲ្យដឹងថា ជីវិតបងប្អូនចំនួន៤នាក់ ត្រូវរត់នៅក្នុងជីវិតយ៉ាងកំសត់ រាល់ថ្ងៃប្អូនញុាំសៀងរាល់ថ្ងៃ។

បើយោងតាមគណនីហ្វេសប៊ុកបានខាងលើបានរៀបរាប់ថា "ជីវប្រវត្តិកុមារជាក្មេងកំព្រាម្តាយ ដោយទទួលបានដំណឹងពីគ្រូបន្ទុកថ្នាក់ ថាកុមារឈ្មោះ ធី ចិន្តា ជាសិស្សរៀនថ្នាក់ទី6 ក (អវត្តមានច្រើន) ខ្ញុំបានចុះទៅដល់លំនៅឋានកុមារផ្ទាល់ ដោយគ្រួសារនេះមានកូន4នាក់ សុទ្ធតែជាប្រុស ដោយកូនពីរនាក់បានចំណាកស្រុក ទៅជាពលករនៅប្រទេសថៃនៅសល់ កូនប្រុសពីរនាក់ជាកុមារដែលបានបោះបង់ការសិក្សា កន្លងមក ទើបតែត្រូវបានចូលរៀននៅថ្នក់ទី 3 និងទី4 ឡើងវិញ រហូតពេលនេះ កុមារា ធី កញ្ញា បានឆ្លងភូមិសិក្សាទៅរៀននៅថ្នាក់ទី 7 នៃវិទ្យល័យប្រាសាទបល្ល័ង្ក និងប្អូនឈ្មោះ ធី ចិន្តា នៅរៀនថ្នាក់ទី 6 ក នៃបឋមសិក្សាឫស្សីដួច ។ ស្ថានភាពរស់នៅ ផ្ទះរបស់ពួកគេរស់នៅក្នុងភូមិដាច់ស្រយាលមួយ ចំងាយពីសាលាបឋមសិក្សា ប្រហែល4km និងចំងាយពី សាលាវិទ្យាល័យ ចម្ងាយ 9km តែបើប្រៀបធៀបទៅនិងសិស្សដ៍ទៃមិនឆ្ងាយណាស់ណា តែបើមើលទៅជីវភាពវិញ និងការរកប្រាក់ចំណូលតាមរយះការសម្ភាស ពួកគាត់ មិនអាចរកប្រាក់ចំណូលបានឡើយ ហើយការហូបចុកវិញ ខ្ញុំបានទៅបើកឆ្នាំងមើល គឺមានតែសៀងមួយកាដុងសម្រាប់តែហូបតែប៉ុណ្ណោះ ឯរនាប ស្ទើរតែបាក់គ្រប់កន្លែង ឯសម្លៀកបំពាក់ សិក្សាវិញចាស់ៗ ។ និយាយពីផ្លូវ ធ្វើដំណើរមកសាលា ក្នុងព្រៃ ហើយពោពេញទៅដោយខ្សាច់ ខែវស្សាទឹកលិចដោយកន្លែងៗ ។ ក្រោយពេលសាកសួរពីព័ត៌មានពីពួកគេគឺអវត្តមានច្រើនដូចគ្នា ក្តីបារម្មណ៍ពួកគេអាចនិងបោះបង់ការសិក្សានៅថ្ងៃណាមួយជាមិនខាន គឺដោយសារជីវភាពគ្រួសារ។ សូមបងប្អូនជួយគាត់ផងយេីងខ្ញុំ​ និងជួបក្មួយប្រុសឆាប់ៗនេះ??? Acha Chet Thor 093405022/095405022"។

ប្រភព៖ Acha Chet Thor