ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ពេជ្រ សោភា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការនាំយកល្ខោនខោលខ្មែរ មកសម្តែងលើឆាកតន្រ្តី ដើម្បីជាផ្នែកមួយជួយដាស់តឿនស្មារតីកូនខ្មែរ គ្រប់រូប ឲ្យងាកមកស្រលាញ់វប្បធម៏ដ៏មហាអស្ចារ្យដែលមិនអាចកាត់ថ្លៃបាន ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។

គំនិតប្រឌិតថ្មីរបស់អ្នកនាង ពេជ្រ សោភា ពិតជាធ្វើឲ្យកូនខ្មែរជាច្រើន មានការកោតសរសើរជានិងគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ។ បទចម្រៀងមួយបទដែលអ្នកនាង បានលើកមកធ្វើការបកស្រាយនៅក្នុងពេលនេះ មានចំណងជើងថា «ព្រះអគ្គីជាសាក្សី» ដែលមានលាយឡំនឹងការសម្តែងទស្សនីយភាពល្ខោនខោល ពីសំណាក់ក្រុមរបាំបុរាណ ដើម្បីបំពេរអារម្មណ៍របស់ពុកម៉ែបងប្អូន ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារយ៉ាងរំភើប លាយឡំនឹងទឹកភ្នែកថា"សម្លេង ហ៊ោ របស់អ្នកទាំងអស់គ្នាជាកម្លាំងចិត្តខ្ញុំ ខ្ញុំនឹងបន្តទាំងបុរាណ នឹង សម័យ ឆ្នៃរួមគ្នាជាបេះដូងតែមួយ ទទួលស្គាល់ថាថ្ងៃនោះខ្ញុំមិនច្រៀងល្អទេច្រៀងផងចង់យំ។ we are Cambodia ???????? ។ទេស សុខន / Tes Sokhon"៕









សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Pich Sophea