បើកូនខ្មែរ មិនស៊ែរ ឲ្យអ្នកណាស៊ែរ ! រូបអង្គរវត្ត អប្សារា និងបាយ័នខ្មែរយើងក៏ធ្លាប់គូសលើយន្តហោះដែរ តោះយើងរួមគ្នាថែរក្សា ការពារ ផ្សព្វផ្សាយ ដើម្បីកម្ពុជា ...
-

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅលើបណ្តាញសង្គមហ្វេសប៊ុកបានកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់នៅរូបថតយន្តហោះរបស់ប្រទេសថៃជាច្រើនសន្លឹកដែលមានចម្លាក់ទូកងនៅផ្នែកខាងក្រៅនោះបានធ្វើឲ្យប្រជាជនខ្មែរជាច្រើននាក់បាននាំគ្នាធ្វើការចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់។

តែយ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះបានមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Le Royal trading Co.,Ltd  បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ រូបអង្គរវត្ត អប្សារា និងបាយ័នខ្មែរយើងក៏ធ្លាប់គូសលើយន្តហោះដែរ !?? តោះយើងរួមគ្នាថែរក្សា ការពារ ផ្សព្វផ្សាយ ដើម្បីកម្ពុជា ???? #ទាំងអស់គ្នាដើម្បីកម្ពុជា

ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់សូមអំពាវនាវទៅដល់កូនខ្មែរ គ្រប់រូបមេត្តាជួយគាំទ្រនិងថែរក្សារនៅស្នាដៃដូនតាខ្មែររបស់យើងផង ព្រោះវាពិតមិនមែនជាការងាយស្រួលទេព្រោះលោកខំបង្កើតគ្រប់សព្វបែបយ៉ាងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយចុះគ្រាន់តែនាំគ្នាជួយថែរក្សារតើវាមានអ្វីលំបាកទៅ កំចាំបាត់បង់គ្រប់យ៉ាងហើយនិយាយថា ស្តាយក្រោយ ។