ភ្នំពេញ៖ រថយន្ដលុចស៊ីសសេរីឆ្នាំ២០១៩ថ្មីស្រឡាងមួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្ដដឹកទំនិញមួយបើកបុកចំពីហៀងខាងឆ្វេងបណ្ដាល ឲ្យរងការខូចខាតហើយម្ចាស់រថយន្ដលុចស៊ីសព្យាយាមបិទបាំងស្លាកលេខរថយន្ដដោយយកក្រដាស់បិទស្លាកលេខជិតតែម្ដង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខហាងនំប័ងស្ទឹងមានជ័យ បណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានប្រាប់ឲ្យដីងថាមុនពេលកើតហេតុគេបានឃើញរថយន្ដដឹកទំនិញពាក់ ស្លាកលេខភ្នំពេញ2BC-4387 ធ្វើដំទិសដៅពីជើងទៅត្បូងស្របទិសគ្នាជាមួយរថយន្ដលុចស៊ីស៥៧០ដោយរថយន្ដឡិចស៊ីល៥៧០បើកក្នុងគន្លងខាងស្ដាំងដៃនៃរថយន្ដ ដឹកទំនិញហើយពេលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដលុចស៊ីល៥៧០បើកបទឆ្វេងបំណងឆ្លងផ្លូវធ្វើឲ្យតៃកុងរថយន្ដដឹកទំនិញ ជាន់ហ្វ្រាំងទាំងបង្ខំអូសជាង១០ម៉ែតជ្រុលបុកចំរថយន្ដលុចស៊ីលចំផ្នែកចំហៀងខាងឆ្វេងខូចខាតនិងបាក់កញ្ចក់។

ចំណែកខាងតៃកុងរថយន្ដដឹកទំនិញបានប្រាប់ថាមុនពេលកើតហេតុរូបគាត់បានដឹកទំនិញចេញពីក្រុមហ៊ុននៅម្ដុំស្ទឹងមានយក ទៅដាក់ឲ្យម៉ូយនៅព្រែកហូដោយមានរថយន្ដលុចស៊ីល៥៧០បើកនៅខាងមុខនៃគន្លងខាងស្ដាំហើយពលមកដល់កន្លែងកើតហេតុស្រាប់ រថយន្ដលុចស៊ីសបទឆ្វេងទាំងបង្ខំធ្វើឲ្យគាត់ភ័យ ប្រឹងជាន់ហ្វ្រាំងដែរតែមិនជាប់ក៏ជ្រុលបុកតែម្ដងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុចួលសម្រួលចរាចរណ៍កកស្ទះនិងធ្វើការ វាស់វែងយករថយន្ដទាំងពីរគ្រឿងទៅអធិការនគរបាលខណ្ឌដង្កោដើម្បីអោយភាគីទាំងសងខាងដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

