បទថ្មី ! នាយ ចឺម ស្រែក ទាំងឈឺចុកចាប់ «ហេតុ​អ្វី​កុហក​ថា​គ្មាន​សង្សារ​» ច្រៀងរៀបរាប់ពីខ្លួនឯង បន្ទាប់ពី ត្រូវឈើជ្រុង ដេរ៥ ថ្នេ ...(មានវិដេអូ)
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ករណីតារាចម្រៀងល្បីម្នាក់នៅក្នុងផលិតកម្ម សាន់ដេ គឺនាយ ចឺម ត្រូវគេវាយវា យបែក ក្បាលនោះទើបតែត្រូវបានបញ្ចប់ទៅក្នុងពេលថ្មិៗនេះទេ ។

គួររំលឹកផងដែរថា​ជនសង្ស័យដែលបាន វា យ មកលើនាយ ចឺម មានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឹម បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង ។ (មូលហេតុ ទាក់ទងសង្សារគេ ទើបត្រូវគេវា យ បែក ក្បាល ដេរអស់៥ថ្នេ )

ដោយឡែកបន្ទាប់ពីសំរាកព្យាបាលខ្លួនអស់រយៈពេលជាច្រើនថ្ងៃរួចមកនាយ ចឺម មិនរងចាំយូរឡើយក៏ចេញចម្រៀងមួយបទដែលមានចំណងជើងថា  «ហេតុ​អ្វី​កុហក​ថា​គ្មាន​សង្សារ​»​ ដែលច្រៀងរាប់ពីរឿងរបស់ខ្លួនឯងនិងយុវវ័យមួយចំនួនដែលបានជួបរឿងដូចនៅក្នុងបទចម្រៀងមួយបទនេះផងដែរ ៕ សូមទស្សនាវិដេអូខាងក្រោម៖