ហ្វេសប៊ុក ៖ ជាងកាត់សងម្នាក់កំពុងតែទទួលបានការកោតសរសើរខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែសណ្តានចិត្តរបស់គាត់មិនត្រឹមតែប៉ុណ្ណោះទេ គាត់បានធ្វើគំរូល្អនិងចែករំលែកក្តីស្រឡាញ់ គួរឲ្យគោរពនិងគួរឲ្យយកយកគំរូតាមណាស់ ។

យ៉ាងណាមិញនៅបើយោងទៅតាមគណនីហ្វេសប៊ុករបស់បងប្រុសជាជាងកាត់សក់ ដែលមានឈ្មោះថា វុទ្ធី ជាងកាត់សក់ បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គាត់ដើរសំុគេ1ថ្ងៃហើយបានតែ1500រៀលទេទៅកាត់សក់ជាងយក5000រៀល គាត់បានសួរខ្ញុំថាបងកាត់សក់យកលុយម៉ាណ? គាត់មានតែ1500ទេ ញុមថាមិនយកលុយទេ ចាំញុមកាត់សក់អោយ ញុមប្រាប់គាត់ថាបើចង់កាត់សក់មកកន្លែងញុមមកញុមមិនយកលុយទេ ។

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចមានមហាជនជាច្រើនបានមានការកោតសរសើរទៅដល់បងប្រុសខ្លាំងនាស់មិនត្រឹងតែប៉ុណ្ណោះទេ ថែមទាំងគាំទ្រអំពើល្អរបស់បងប្រុសនិងសូមឲ្យប្រជាជនកម្ពុជាទាំងអស់មានចិត្តចែករំលែកនិងស្រឡាញ់គ្នាទៅវិញទៅមកទើបប្រទេសជាតិយើងកក់ក្តៅគួរឲ្យចង់រស់នៅ ៕




