បងប្អូនជាច្រើនប្រាកដជាបានស្គាល់លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងជាបុគ្គលម្នាក់ ដែលមានឈ្មោះថាល្បី ដោយលោកស្រី បានជួយដល់ជនទីទាល់ក្រ និងក្មេងៗជាច្រើនរួចមកហើយ ហើយទង្វើរដ៏ល្អនេះ បានធ្វើឲ្យមហាជនជាច្រើន បានស្គាល់និងគាំទ្រ លោកស្រីជានិច្ច។

ជាក់ស្តែងកាលពីប៉ុន្មាននាទីមុននេះ ស្រាប់តែលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី បានបង្ហោះរូបភាព អមជាមួយនឹងខ្លឹមសារ នៅក្នុងហ្វេសប៊ុករបស់លោកស្រីថា "សូមបងស្រីដែលឆាត ជាមួយប្តីខ្ញុំកាលពីយប់មិញមកជួបខ្ញុំជាបន្ទាន់ ព្រោះខ្ញុំចាប់ឆាតកាលពីយប់មិញវេលាម៉ោង9;30នាទីយប់មិញ ដេីម្បីមកបកស្រាយអោយអស់ចំយល់ បេីមិនឃេីញបង្ហាញមុខទេមាននយ័ថាអ្នកទាំងពីរមានការទំនាក់ទំនងមិនធម្មតាហេីយ ដូចនេះខ្ញុំនិងប្តឹងលែងលះប្តីខ្ញុំលោក ហុីងបញ្ញារិទ្ធ ភ្លាមតាមលក្ខ័ខណ្ឌដែលខ្ញុំបានសន្យានិងគ្នា ម៉ោង11,00ព្រឹកនេះជួបគ្នា (ខ្ញុំជួនសាំងឡាន2000$)បេីនៅតាមខេត្តខ្ញុំអាចលេីកទៅម៉ោង3ល្ងាចបាន បេីនៅតែមិនឃេីញមកជួបខ្ញុំ នាងខ្ញុំ សន្និថាន ប្តីរបស់ខ្ញុំពិតជាឆាតជាមួយស្រីផ្សេងមែន ដូចនេះខ្ញុំនិងប្តឹងលែងលះភ្លាម(ម៉ោង11ជួបគ្នា)"។










ប្រភព៖ Dana Try