ថៃ មើលងាយ លុយខ្មែរ ម្លេះ ! នៅកណ្តាលក្រុងបាងកក​ លុយជិត​ ៤០ប្រទេសអាចប្តូរបានយ៉ាងស្រួលលេីកលែងតែលុយរៀលខ្មែរដែលថៃគេមិនទទួលស្គាល់...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Seang Rithy បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖  ល្មមភ្ញាក់ខ្លួននៅ? នៅកណ្តាលក្រុងបាងកក​ លុយជិត​ ៤០ប្រទេសអាចប្តូរបានយ៉ាងស្រួលលេីកលែងតែលុយរៀលខ្មែរដែលថៃគេមិនទទួលស្គាល់​ ចំណែកឯនៅកន្លែងក្មេងលេងនៅផ្សារ​ Big C​ ក្រុងប៉ោយប៉ែតវិញបានបដិសេធមិនទទួលលុយរៀលដោយយកតែលុយបាតប៉ុណ្ណោះ។

ដេីរមេីលប្រទេសថៃជិតមួយសប្តាហ៍រកមិនឃេីញចំណុចធនធានធម្មជាតិ​ ធនធានមនុស្សពិសេសលេីសខ្មែរណាមួយដែលធ្វេីឲ្យស្រុកគេអាចធូរធារជាងស្រុកយេីងសោះ​ ចំណុចសំខាន់តែម្យ៉ាងគត់ដែលបានកែប្រែជោគវាសនារបស់ជនជាតិថៃនោះគឺនីតិរដ្ឋដែលបានមកពីប្រព័ន្ធតុល្យភាពអំណាច​។

សូមបងប្អូនជនរួមជាតិ កុំមានអាម្មណ៍អាក់អន់ចិត្តចំពោះជាតិសាសន៍ខ្លួន ដោយសារប្រៀបនឹងប្រទេសជិតខាង ឃើញប្រទេសខ្លួនអន់ថយទាំងសេដ្ឋកិច្ចទាំងអ្វីៗគ្រប់ផ្នែកទាំងអស់ ។ បងប្អូនត្រូវចាំថា ពូជខ្មែរជាពូជអ្នកសាងអង្គរ មិនចេះចង់បានរបស់គេ មានតែភាពស្មោះត្រង់ ពូជនេះអាចនឹងមានពន្លឺសារជាថ្មី នឹងក្លាយជាពូជដែលអាចជាទីពឹងដល់គេក្នុងលោកនៅក្នុងជំនាន់ពួកយើងនេះ។