គេគ្រប់គ្នាធ្វេីបាន រឿងអីយេីងធ្វេីមិនបាន...ប្អូនស្រីម្នាក់ បានធ្វើការផ្លាស់ប្តូរជីវិត ពីអ្នករកស៊ីតាមចិញ្ចើមផ្លូវ ទៅជាអ្នកដែលមានជីវភាពធូធារ ត្រឹមតែរយៈពេលបីឆ្នាំប៉ុណ្ណោះ ឲ្យតែយើង...
-

ជីវិតមនុស្សយើង កើតមកតែងតែជួបនូវការលំបាក​ និងឆ្លងកាត់ជីវិត ពីក្រទៅមាន បានដោយការខិតខំប្រឹងប្រែង និងការធ្វើការងាររបស់ខ្លួនឲ្យបានល្អប្រសើរឡើង ។ តួយ៉ាងដូចជាជីវិតរបស់ប្អូនស្រីម្នាក់ ដែលធ្លាប់តែលក់ដូរនៅតាមចិញ្ចើមផ្លូវ តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ក៏មានជីវភាពធូរធារ មានឡាន មានផ្ទះ រស់នៅយ៉ាងស្រណុកសុខស្រួល ដោយមិនខ្វះមុខ ខ្វះក្រោយដូចមុននោះទេ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sonn kanika បានបង្ហោះសារថា"ក្នុងថ្ងៃនេះ កាលពី 3ឆ្នាំមុន ខ្ញុំនៅកន្លែងនេះ រកសុីលេីចិញ្ចេីមផ្លូវនេះ ដាំបាយទីនេះ ញាំក៏នៅទីនេះ ។ រូបភាពដែលកំពុងអង្គុយប៉ាក់អាវគឺម៉ាក់របស់ខ្ញុំ វាមេីលទៅរាងកំសត់តិចហេីយ។ តែពួកយេីងប្រឹងប្រែងទាំងអស់គ្នា ហេីយក៏បានផ្លាស់ប្តូរទាំងអស់គ្នាផងដែរ។

*គ្មានការជោគជ័យណា ទទួលបានដោយមិនខិតខំ*

*នាក់ណាញាំ នាក់និងឆ្អែត*

*ហត់អាចសំរាកបាន តែកុំឈប់*

*ធ្វេីអីត្រូវមានគោលដៅអោយពិតប្រាកដ កុំចង់តែមួយឆាវ ព្រោះខ្ញុំក៏ប្រេីពេលមករាប់ឆ្នាំហេីយ*

*គេគ្រប់គ្នាធ្វេីបាន រឿងអីយេីងធ្វេីមិនបាន*

ក្នុងថ្ងៃឆ្នាំ 2019 ខ្ញុំនៅកន្លែងមួយទៀតដែរវាខុសគ្នាពេកហេីយ លុយចូលគ្រប់ច្រក ជីវិតក៍គិតតែរឿងរីករាយ។ ទេីបខ្ញុំចង់ចែករំលែកទៅនាក់ដែលកំពុងបាក់ទឹកចិត្ត ព្រោះខ្ញុំឆ្លងកាត់អស់ហេីយ។ ខ្ញុំចេញយ៉ាងម៉េចបាន នាក់គួរសាកអនុវត្តតាម (កុំភ្លេច ប្រឹងធ្វេីការ រកសុីផង) មកដល់វិនាទីនេះខ្ញុំក៏មិនទាន់ស្គាល់ពាក្យថាគេងថ្ងៃម៉េចដែរ"។

នេះហើយគឺជាជីវិត បើមិនមានការតស៊ូ ក៏មានភាពជោគជ័យ និង មិនទទួលបានការរស់នៅក្នុងដោយភាពស្រណុកសុខស្រួល ដូចក្នុងថ្ងៃនេះដែរ៕

ប្រភព៖ Sonn kanika