ប្រទេសអូស្ត្រាលី ៖ សត្វរាប់សិបប្រភេទសរុបជិត៥០០លានក្បាលត្រូវបានស្លា ប់ ដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសអូស្ត្រាលី។ អ្នកបរិស្ថានវិទ្យាមកពីសាកលវិទ្យាល័យស៊ីដនីបានប៉ាន់ប្រមាណថា ថនិកសត្វបក្សីនិងសត្វល្មូនចំនួន ៤៨០ លានក្បាលត្រូវបានបាត់បង់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក ដោយតួលេខនេះនៅតែបន្តកើនឡើង។

អគ្គិភ័យដែលឆាបឆេះនេះបានឆាបឆេះឆ្លងកាត់រដ្ឋវិចតូរីយ៉ានិងញូវសៅវែលកាលពីប៉ុន្មានថ្ងៃមុននេះដែលបណ្តាលឱ្យមនុស្សជាច្រើននាក់បានស្លា ប់និងបាត់ខ្លួនផងដែរ។ ផ្ទះជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្រ្តាលីត្រូវបានបំផ្លាញ ដែលបានធ្វើឱ្យអ្នកស្រុករាប់ពាន់នាក់ជាប់គាំងហើយមនុស្សជាច្រើនបានបង្ខំចិត្តជម្លៀសខ្លួនទៅជ្រកនៅកន្លែងដែលមានសុវត្ថិភាព។

រូបភាពនិងវីឌីអូដ៏រន្ធត់ដែលសត្វដែលសត្វព្រៃជាច្រើនបានព្យាយាមរត់ចេញពីអណ្តាតភ្លើង ខណៈក្រុមជួយសង្គ្រោះបានរកឃើញសាកសពសត្វដែលឆេះរាប់ពាន់ក្បាល។ អ្នកជួយសង្គ្រោះឯទៀតបានរាយការណ៍ថាបានប្រទះឃើញសាក ស ពសត្វពាហនៈជាច្រើនផ្សេងទៀតបាន ដេកងាប់ ដោយសារភ្លើងឆេះព្រៃដ៏កំណាចនេះផងដែរ។

ក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានថាស្ថានភាពទំនងជានឹងកាន់តែអាក្រក់ម្តងទៀតនៅថ្ងៃសៅរ៍ដោយមានខ្យល់បក់ខ្លាំងនិងសីតុណ្ហភាពរំពឹងថានឹងឡើងដល់ ៤៦ អង្សាសេ។

ប៉ុន្ដែនោះជាយ៉ាងណារដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Sussan Ley បាននិយាយថាតួលេខនៃការស្លា ប់របស់សត្វពិតប្រាកដនឹងមិនត្រូវបានគេដឹងនោះទេរហូតទាល់តែភ្លើងបានស្ងប់ទើបយើងអាចវាយតម្លៃបានត្រឹមត្រូវ៕ ប្រភព ដកស្រង់ចេញពី ៖ Business Cambodia