ជូនពរឲ្យក្មួយឆាប់ជាសះស្បើយ...អាណិតណាស់ ទោះដៃព្យួរសេរ៉ូមជាប់ តែអូនហ្វេម នៅតែញញឹមជានិច្ច ...
-

ពិធីករដ៏ល្បីឈ្មោះ ពូកែវោហាសព្ទ លោកជា វណ្ណារិទ្ធ បានធ្វើឲ្យមហាជនជាច្រើន មានការស្ងប់ស្ងែង និងគោរពស្រលាញ់ជាខ្លាំង ព្រោះតែអត្តចរិករួសរាយ មិនចេះឆ្មើងឆ្មៃរបស់លោក ។ លោក ជា វណ្ណារិទ្ធ បានសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលបានចំណងដៃ កូនប្រុសពីរនាក់ ដែជាហេតុធ្វើឲ្យរូបលោក ពិតជាសុភមង្គលយ៉ាងខ្លាំង។

ពិធីករម្នាក់នេះ បានបង្ហោះរូបភាពរបស់កូនប្រុសច្បង ដែលក្នុងដៃកំពុងតែព្យួរសេរ៉ូម គួរឲ្យអាណិត ។ អូនហ្វេម ដែលជាក្មេងប្រុសម្នាក់ ដែលសង្ហា គួរឲ្យក្នាញ់ និងគួរឲ្យស្រលាញ់ជាខ្លាំង ព្រោះតែភាពក្រមិចក្រមើមរបស់ក្មួយប្រុស។ តែនៅពេលឃើញក្មួយប្រុស គេងហើយក្នុងដៃមានព្យួរសេរ៉ូមបែបនេះ ពិតជាគួរឲ្យអាណិតជាខ្លាំង។

លោកជា វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា "កូនប្រុសរបស់លោក មានជំងឺរលាគពោះវៀន" ។ ក្នុងពេលកំពុងតែសម្រាកព្យាបាលនេះ ក្មួយប្រុស នៅតែមានទឹកមុខស្រស់ញញឹម មកកាន់អ្នកគាំទ្រ ពិសេសពុកម៉ែ បងប្អូនដែលស្រលាញ់អូន។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមជូនពរដល់ ក្មួយប្រុសឲ្យឆាប់ជាសះស្បើយវិញ និងបានបង្ហាញស្នាមញញឹម និងវិដេអូ ឲ្យបងៗបានទស្សនាថែមទៀតផង៕

ប្រភព៖ Chea Vannarith