នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកងកម្លាំងចុះជួយជនរងគ្រោះជាបន្ទាន់ និងផ្តោតលើ ការជួយសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះគឺជារឿងសំខាន់បំផុត...
នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី មានករណីរលំបាក់អគារ កំពស់៧ជាន់ ដែលកំពុងតែធ្វើការសាងសង បានបាក់ស្រុតចុះតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

បើតាមសម្តីរបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hai Dany ដែលគាត់នៅក្នុងហេតុការណ៍នោះផ្ទាល់បានប្រាប់ថា មានកម្មករជាច្រើននាក់ ដែលជាប់នៅក្នុងអគារនោះ រួមមានស្រ្តីដែលមានផ្ទៃពោះ និងក្មេងៗផងដែរ ។ ការលំបាក់ស្រុតអគារនេះ បានធ្វើឲ្យមហាជនពិតជាមានការរន្ធត់ចិត្តជាខ្លាំង។

ដោយឡែកក្រោយពីបានទទួលដំណឹងពីការបាក់ស្រុតអគារនោះភ្លាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកម្លាំងនគរបាលក្នុងខេត្តកំពត និងកែប រួមគ្នាសង្គ្រោះកម្មករដែលរងគ្រោះនៅក្រោមគំនរអគាររលំនៅក្នុងខេត្តកែប។ លោក នេត សាវឿន បានបញ្ជាឱ្យកម្លាំងផ្តោតលើសង្គ្រោះជីវិតជនរងគ្រោះជាសំខាន់។











មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។