ក្រុងកែប ៖ 03.01.2020 មុននេះបន្តិច វេលាម៉ោង 16:30នាទី មានករណី បាក់រលំអាគារ កម្ពស់7ជាន់ កំពុងសាងសង់ បណ្តាលឲ្យមានអ្នករងគ្រោះ ជាង30នាក់ កំពុងជាប់ក្រោមគំនរអាគារ ។

ខណ:ពេលនេះ ក្រុុមជួយសង្រ្គោះ បានជួយជនរងគ្រោះ 7នាក់ ចេញពីគំនរបែកបាក់ និងកំពុងស្វែងរកជនរងគ្រោះ បន្ថែម ។ សំណង់អាគារ ៧ ជាន់ ដែលកំពុងសាងសង់នៅ កណ្ដាលក្រុងកែប ខេត្ត កែប នៅរសៀលថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ នេះ មានកម្មករ កម្មការិនី ជាច្រើននៅជាប់ក្រោមសំណង់អាគារបាក់ស្រុតនេះ ។ មូលហេតុបាក់ស្រុតអាគារនេះ មិនទាន់ដឹងនៅឡេីយទេ ។

គួរបញ្ចាក់ផងដែរថា គ្រាន់តែទទួលបានដំណឹងភ្លាម ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅកាន់ទីកន្លែងកេីតហេតុ ដេីម្បីដឹកនាំការជួយសង្គ្រោះ ។សូមបួងសួងអោយ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ ដែលនៅជាប់ក្រោមគំនរបាក់បែកមានសុវត្ថិភាពគ្រប់ៗគ្នា ???

