នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី មានករណីរលំបាក់អគារ កំពស់៧ជាន់ ដែលកំពុងតែធ្វើការសាងសង បានបាក់ស្រុតចុះតែម្តង ដែលហេតុការណ៍នេះបានកើតឡើងនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនច្រើនបានធ្វើបួងសួង សូមឲ្យពួកគាត់កុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតឲ្យសោះ។

បើតាមសម្តីរបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hai Dany ដែលគាត់នៅក្នុងហេតុការណ៍នោះផ្ទាល់បានប្រាប់ថា មានកម្មករជាច្រើននាក់ ដែលជាប់នៅក្នុងអគារនោះ រួមមានស្រ្តីដែលមានផ្ទៃពោះ និងក្មេងៗផងដែរ ។ ការលំបាក់ស្រុតអគារនេះ បានធ្វើឲ្យមហាជនពិតជាមានការរន្ធត់ចិត្តជាខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bora Chan បានបង្ហោះសារទាំងក្រៀមក្រំថា "សូមចូលរួមសោកស្តាយដល់គ្រោះថ្នាក់បាក់អគារនៅខេត្តកែបទើបតែថតម្សិលមុិញថ្ងៃនេះបាក់រលុំបាត់មិនដឹងមានមនុស្សប៉ុន្មានអ្នកជាប់នៅក្នុងនិងទេព្រះអង្គអើយ? សូមទេវតាជួយកុំអោយមានអ្នកស្លា ប់អី?"។ ខណៈពេលនេះហើយយើងសំដីរបស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានមនុស្សចំនួន៧នាក់ហើយ ដែលបានជួយសង្រ្គោះចេញពីអគារបាក់ស្រុត ដ៏រ ន្ធត់មួយនេះ៕












ប្រភព៖ Bora Chan