គ្រោះអាក្រក់ នៅ ដើមឆ្នាំ២០២០ ! សោកស្តាយ ខ្លាំងណាស់ ចំពោះ ជីវិតរបស់កម្មករទាំងអស់ ដែលបានស្លា ប់ ដោយសារ អគាររលំបាក់សង្កត់ពីលើ យ៉ាងរ ន្ធត់ ...(មានវិដេអូ)
-

ខេត្ត កែប ៖  ហេតុការណ៍ដ៏សែនអាក្រក់មួយបានកើតឡើងនៅដើមឆ្នាំ2020 ដោយមានការបាក់រលំអគារកម្ពស់៧ជាន់ បានបាក់រលំស្រស់ៗសង្កត់មកលើកម្មករជាច្រើននាក់មានស្រីមានប្រុសមានទាំងកូនក្មេងនិងស្ត្រីមានផ្ទៃពោះ ហេតុការណ៍មួយនេះបានកើតឡើងនៅជិតវត្តសមាធិ​ ក្រុង​កែប​ ខេត្ត​កែប។

នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​​​អញ្ជើញ​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាក់អគារ​កម្ពស់​៧ ជាន់​នៅខេត្តកែបហើយ ។ នៅវេលាម៉ោង ៤:១៥ នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ មានករណីបាក់ រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ ជាន់មានទីតាំងស្ថិតនៅផ្លូវឡើងវត្តសមាធិ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

យ៉ាងណាមិញ មកដល់ម៉ោង៩ យប់នេះ ក្រុមសមត្ថកិច្ចចម្រុះបានឲ្យដឹងថាមានជនរងគ្រោះ៤នាក់បានស្លា ប់បាត់ បង់ជី វិតក្នុងនោះមាន (ប្រុស១ ស្រី៣នាក់) និងបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕