សង្ឃឹមអីទៀត ! បើអ្នកបង្ក្រាប គ្រឿ ង ញៀន ជក់ គ្រឿង ញៀ ន ដែរ ហើយយកកាំភ្លើង ខ្លី បា ញ់គំរាមយកលុយប្រជាជនទៀត
-

ភ្នំពេញ ៖ សួងមហាផ្ទៃនៅការិយាល័យ ក៥ និងបក្ខពួក ត្រូវបានម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ម្នាក់ប្ដឹង បន្ទាប់ពីប្ល ន់យកលុយអស់៣២០០ដូល្លារនិងលុយខ្មែរ២៤មុឺនរៀល ម្យ៉ាងទៀតក្រោយពីប្ដឹងមានបែកធ្លាយលោកភិន រតនៈ ជក់ គ្រឿ ង ញៀ នហុយទ្រលោមទៀតផងដែរ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះដើម្បីចាត់ការតាមនីតិវិធី ។

ការបែកធ្លាយមន្ដ្រីនគរបាលប្រឆាំងគ្រឿង ញៀ នជក់ គ្រឿង ញៀ នបែបនេះ ធ្វើឲ្យពលរដ្ឋហាក់អស់ជំនឿលើសមត្ថកិច្ចប្រឆាំងគ្រឿង​ ញៀន ទាំងនោះតែម្ដង បើអ្នកបង្ក្រាបគ្រឿ ង ញៀ ន ជក់ គ្រឿ ង ញៀ ន ដែរតើឲ្យពលរដ្ឋសង្ឃឹមអីទៀត ។

ជាក់ស្ដែងក្រោយពីមានការចាប់ខ្លួនលោកភិន រតនៈពីបទប្លន់និងបែកធ្លាយវីដេអូឃ្លីបជក់ គ្រឿង ញៀននោះមក ទើបបែកធ្លាយនូវឯកសារពាក្យបញ្ដឹងរបស់ជនរងគ្រោះម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មកថា កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ខណៈជនរងគ្រោះកំពុងដេកលេងលើគ្រែមុខផ្ទះស្ថិតនៅភូមិព្រៃពពេលសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ស្រាប់តែឮសំឡេងជនសង្ស័យឈ្មោះភិន រតនៈ ជិះម៉ូតូណៃហតឌុបនារីម្នាក់មកឈប់មុខផ្ទះរបស់ជនរងគ្រោះ ហើយពេលនោះជនរងគ្រោះបានស្ទុះចេញទៅមើលថាតើអ្នកណាមករកអី នៅពេលទៅដល់មិនទាន់បាននិយាយគ្នាស្រួលបួលផងមានរថយន្ដមួយគ្រឿងទៀតជិះគ្នា៣នាក់មកដល់ឈប់នៅជាមួយគ្នានោះដែរ ដែលពួកគេសុទ្ធសឹងជាមន្ដ្រីនៃការិយាល័យប្រឆាំងគ្រឿ ង ញៀ ន ក៥ ជាមួយគ្នា។

ប្រភពបន្ដថា គ្រាន់តែបក្ខពួកកូនចៅគេមកដល់ភ្លាមភិន រតនៈបានស្រែកថាចាប់វាៗរួចដកអាវុធខ្លី១ដើមមិនចាំម៉ាកបាញ់ឡើងលើ១គ្រាប់ជាការគម្រាមផងដែរ រួចបក្ខពួកគេបានចូលទៅចាប់ក្រៀក ហើយឈ្មោះភិនរតនៈបានលូកហោប៉ៅខោរបស់ជនរងគ្រោះយកលុយអស់ចំនួន៣២០០ដូល្លានិងលុយខ្មែរ២៤មុឺនរៀលនិងទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿង។ ខណៈពេលកំពុងប្រទុស្សរាយគ្នានោះមានអ្នកឆក់ត្រីម្នាក់បានឃើញដែរទើបជនរងគ្រោះពឹងពាក់ឲ្យជួយដឹងលឺផងប្រសិនបើគាត់ត្រូវការសាក្សី ។ ក្រោយពីមានការយល់ព្រមទើបនៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សំរោងក្រោមដោយនាំយកសំបកគ្រាប់ កាំភ្លើ ង១គ្រាប់ដែលភិន រតនៈបានបាញ់ឡើងលើនោះទៅធ្វើជាភស្ដុតាងផងដែរ ។

ក្រោយពីជនរងគ្រោះប្ដឹងរួចហើយនោះ គ្រាន់តែឆ្លងឆ្នាំចូលឆ្នាំ២០២០ភ្លាម ភិន រតនៈ ត្រូវបាមសមត្ថកិច្ចចាប់ខ្លួនតែម្ដង ហើយក៏មានបែកធ្លាយវីដេអូឃ្លីបលោកភិន រតនៈ ជក់ គ្រឿ ង ញៀ ន ហុយទ្រលោមដូចគេបំពក់ភ្លើ ងមូសអីចឹងដែរ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ប៉ុន្ដែជនរងគ្រោះកំពុងទទួលការគម្រាមស ម្លា ប់ពីបក្ខពួករបស់លោកភិន រតនៈ ជាបន្ដទៀតករណីបែកធ្លាយវីដេអូឃ្លីបដែលភិន រតនៈ ជក់ គ្រឿ ង ញៀ ននោះ ៕