សូមចូលរួមរំលែកទុក្ខផង...ក្មេងស្រីម្នាក់ ត្រូវបានសត្វឪម៉ាល់ទិចជាច្រើនកន្លែង បណ្តាលបាត់បង់ជីវិតបន្ទាប់ពី...
-

ស្វាយរៀង៖ កាលពីវេលាម៉ោង១២និង០០នាទី ខែមករា ឆ្នាំ២០២០ ក្មេងស្រីម្នាក់ បានស្លា ប់បាត់បង់ជីវិតក្រោយពីត្រូវបានសត្វ ឪម៉ាល់ទិចជាច្រើនកន្លែង ខណៈពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខេត្តដើម្បីជួយសង្គ្រោះ តែគ្រូពេទ្យអស់លទ្ធភាព ព្រោះតែជាតិពិសរាលដាលពេញខ្លួនទៅហើយ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្មេងស្រីរងគ្រោះមានឈ្មោះ រៀម លីណា អាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ ជាសិស្សពូកែប្រចាំថ្នាក់។ ចំណែកឪពុកឈ្មោះថា រៀម ណារិន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ សឹម ស្រីណាក់ អាយុ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានកូនពីនាក់នៅគ្រួសារ ហើយក្មេងស្រីរងគ្រោះជាកូនបង។

បើតាមសាច់ញាតិរបស់ក្មេងស្រី បានប្រាប់ថា ក្មេងស្រីរងគ្រោះ បានជិះកង់ទៅទិញនំក្នុងភូមិ នៅពេលដល់តូបលក់ ក៏ឈប់កង់ក្បែរសំបុកឪម៉ាល់ ស្រាប់តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីសុសពេញខ្លួន បណ្តាលឲ្យដួលនឹងដី។​ ក្រោយពេលកើតហេតុភ្លាមនោះ ក្រុមគ្រួសារបានបញ្ជូនក្មេងស្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកស្វាយទាប តែមិនបានធូរស្បើយក៏បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត តែមិនទាន់ពេលវេលានោះទេ ព្រោះថាក្មេងស្រីបានស្លា ប់បាត់បង់ជីវិតបាត់ទៅហើយ៕