សម្ដេចតេជោហ៊ុនសែន ដាក់ធ្ងន់ៗទៅអស់លោក ដែលថារិះគន់ថាបាក់អាគារមាននៅតែប្រទេសកម្ពុជា ឲ្យក្រលែកមើលប្រទេសដទៃផង ដូចជាសហរដ្ឋអាមេរិកក៏មានបាក់អគារដែរ..(មានវីដេអូ)
សីហា
-

ខេត្ត កែប ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេច បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីសកម្មភាព ក៏ដូចជាលទ្ធផលនៃការប្រតិបត្តិការរុងរកជនរងគ្រោះនៅក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅឯខេត្តកែប កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ។ របាយការណ៍ចុងក្រោយដែលទទួលបានមកទល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀលនេះ គឺសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លា​ ប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ នៅពេលនេះការសម្អាតគំនរបាក់បែកក៏បានពង្រាបដល់បាតក្រោមផ្ទាល់ដីដែរ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេច បានបញ្ជាក់ថា នៅប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាមេរិកក៏មានបាក់អគារដែរ ហើយពួកគេមិនបានដកតួនាទីមន្ត្រីទេ។ លោកក៏បានប្រកាសចាត់ការមន្ត្រីជ្រុលនិយមដែលរិះគន់ករណីនេះ។ ឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ហេតុអី្វប្រតិបត្តិការនេះត្រូវប្រើពេលយូរម្ល៉េះ? សម្តេចតេជោ បានបញ្ជាក់ថា យើងមិនអាចធ្វើដោយទទឹងទិសនោះទេ ពោលគឺពេលណាដែលយើងសង្ស័យថាមានអ្នកនៅរស់ គឺយើងត្រូវបញ្ឈប់គ្រឿងចក្រ ហើយត្រូវរកវិធីដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ម្យ៉ាងវិញទៀត យើងក៏ត្រូវគោរពទៅលើសាកសពផងដែរ យើងមិនអាចអោយគ្រឿងចក្រកាយទៅប៉ះពាល់ដល់សាកសពឡើយ។

នៅក្នុងប្រតិបត្តិការសង្រ្គោះបន្ទាន់នេះ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្រេចមិនដកដំណែងអភិបាលខេត្តកែបទេ ព្រោះសម្តេចគិតថានេះមិនមែនជាកំហុសរបស់អភិបាលខេត្តនោះដែរ វាជាឧប្បទ្ទហេតុ។ សម្ដេចតេជោ បានទាញលើកឧទាហរណ៍នៃការបាក់រលំអាគារដែលបានកើតមានឡើងនៅតាមបណ្ដាលប្រទេសផ្សេងៗ ក៏គេមិនមានការដកតំណែងអភិបាលក្រុង ឬអភិបាលខេត្តនោះដែរ នេះគឺជារឿងឧប្បទ្ទវហេតុសម្រាប់ប្រទេសមួយៗ។ ផ្ទុយទៅវិញ សម្តេចតេជោនាយករដ្ធមន្រ្តី បានស្ដីបន្ទោសដល់មន្ត្រីបក្សនយោបាយ និងមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមបញ្ចេញយោបល់ក្នុងការជំរុញឲ្យអោយដោះដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ ហើយ សម្ដេចតេជោ បានព្រមានថា សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីទាំងនោះនាពេលបន្ទាប់នេះ។

មានវីដេអូខាងក្រោម៖