ភ្នំពេញ៖ កាលពីវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឆេះផ្ទះអស់ចំនួន ១៥ល្វែង ប្រហែល១៦០បន្ទប់ ស្មើនឹង១៥គ្រួសារ យ៉ាងសន្ធោសន្ធៅទាំងយប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើនបានរត់ចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ។ ភ្លាមៗនោះក៏បានធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់កាអគ្គិភ័យ ឲ្យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះខាងលើនេះផងដែរ។ ចំពោះម្ចាស់ផ្ទះ ឬ ម្ចាស់បន្ទប់ ដែលឆាបឆេះ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ ចំណែកមូលហេតុ ក៏កំពុងធ្វើការស្រាវជ្រាវ ហើយផ្ទះដែលឆាបឆេះ នេះ ជាប្រភេទឈើប្រក់ស័ង្កសី ឆេះផ្ទះអស់១៥ល្វែង ប្រហែល១៦០បន្ទប់ ស្មើនឹង១៥គ្រួសារ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

សមត្ថកិច្ចបានបន្តទៀតថា រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២១គ្រឿង បានចុះមកអន្តរាគមន៍ប្រើប្រាស់ទឹកអស់ចំនួន ៤២ ស្មើនឹង៣៨៨ម៉ែត្រគូប , រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២២ម៉ែត្រគូប , រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង២៦ម៉ែត្រគូប , រថយន្តជំនួយគូបក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៧គ្រឿងឡាន ប្រើប្រាស់ទឹកអស់ចំនួន ០៧ឡាន ស្មើនឹង ៨៥ម៉ែត្រគូប, រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប , រថយន្តជំនួយ ក្រសួងមហាផ្ទៃចំនួន០៤គ្រឿងប្រើប្រាស់ទឹកអស់២៤ម៉ែត្រគូប និងរលត់ទៅវិញនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ តែមិនទាន់ដឹងថាមានមនុស្សរងរបួស ឬស្លា ប់ឬក៏អត់នៅឡើយនោះទេ ៕








