ខ្លាចប្រជាជនលំបាក ! ថៃធ្វើអាងស្តុបទឹកបន្ថែម ៤០០កន្លែង ដើម្បីជួយប្រជាជន ជាពិសេសកសិករ ត្រៀមទប់ទល់នឹងគ្រោះរាំងស្ងួតដ៏អាក្រក់នៅពេលខាងមុខ
-

ថៃ ៖ កន្លែងស្តុកទឹកទុកចំនួន ៤២១ ទីតាំងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះខាតទឹកដែលកំពុងកើនឡើងហើយត្រូវបានគេជឿជាក់ថាជារឿងអាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ត្រូវបានប្រទេសថៃគ្រោងនិងធ្វើការសាងសង់នៅក្នុងពេលខាងមុខនេះ ។

យ៉ាងណាមិញ ការសាងសង់កន្លែងស្តុកទឹកបន្ថែមនេះគឺជារឿងចាំបាច់បំផុត ខណៈពេលដែលប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពដែលមានភ្លៀងធ្លាក់មិនទៀងទាត់ ដែលធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ីមួយនេះកំពុងឈានទៅរកកម្រិតទឹកទាបខុសពីធម្មតានៅក្នុងអាងស្តុកទឹក និងទន្លេ។ ជាមួយគ្នានេះដែរ កន្លែងស្តុកទឹកថ្មីទាំងអស់នេះនឹងបង្កើនសមត្ថភាពទឹកចំនួន ៩៤២លានម៉ែត្រគូប ដោយផ្ទៃដីរហូតដល់ ១៩២,០០០ ហិកតានឹងត្រូវបានស្រោចស្រមជាថ្មីហើយទទួលបានប្រយោជន៍ជាច្រើនពីគម្រោងនេះ។

ហើយយោងតាមនាយកដ្ឋានឧតុនិយមថៃគ្រោះរាំងស្ងួតនឹងឡើងដល់កំរិតខ្ពស់បំផុតនៅខែមករា និងកុម្ភៈ ខណៈដែលខេត្តចំនួន ៤៣ នៅតំបន់ខាងជើង កណ្តាល និង ឦសានត្រូវបានគេព្យាករណ៍ថានឹងទទួលរងឥទ្ធិពលដ៏អាក្រក់បំផុត។សូមបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅលោកនាយករដ្ឋមន្រ្តីថៃបានប្រកាសឲ្យប្រជាជនត្រៀមខ្លួនដោះស្រាយគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅខែមករា និងមានរយៈពេលរហូតដល់ខែឧសភាឆ្នាំ២០២០។ ៕