បងប្អូនមហាជនប្រាកដជាបានស្គាល់ លោកស្រីម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ ព្រមទាំងចូលចិត្តជួយជនទីទាល់ក្រ ដែលកំពុងតែជួបនៅការលំបាក មិនថានៅទីណា កន្លែងណា គឺលោកស្រីតែងតែស្ទុះស្ទារទៅជួយដល់ពួកគាត់ជានិច្ច។ ទឹកចិត្តដ៏ល្អមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន មានអារម្មណ៍រំភើប និងកោតសរសើរពីសណ្តានចិត្តរបស់លោកស្រីជាខ្លាំង ។

កាលពីពេលថ្មីៗនេះ លោកស្រីស្រាប់តែបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបុរសម្នាក់ ដែលអស្ចារ្យបំផុតនៅក្នុងចិត្ត និងនៅក្នុងជីវិត ហើយពុំមាននរណាម្នាក់អាចមកជំនួសបាននោះគឺលោកឪពុក។ លោកស្រីបានបង្ហោះសារថា "អរគុណអ្នកម្នាក់ឪពុកខ្ញុំដែលបង្កេីតខ្ញុំមកអោយចេះស្មោះត្រង់និងឈ្លាតវៃ ក្នុងនាមខ្ញុំជាមនុស្សស្រីសមយ័ថ្មីនេះខ្ញុំហ៊ាននិយាយថាខ្ញុំស្មោះនិងស្នេហាណាស់ ប៉ុន្តែហេតុអីក៏គេមិនស្មោះនិងខ្ញុំដូចខ្ញុំស្មោះនិងគេ?តេីវាយុត្តិធម្មទេសំរាប់ខ្ញុំ?តេីខ្ញុំគិតត្រូវទេដែលខ្ញុំបោះចោលមនុស្សក្បត់នោះ?តេីខ្ញុំអាចហៅមនុស្សក្បត់ថាថោកទាបបានទេ?រឺខ្ញុំត្រូវ អង្វរគេខ្ញុំស្រលាញ់ខ្ញុំវិញ?រឺខ្ញុំត្រូវ ជ្រេីសរេីសអ្នកថ្មី?រឺខ្ញុំត្រូវរស់នៅម្នាក់ឯងវិញល្អជាង?រឺអ្នកដែលធ្វេីដាក់ខ្ញុំគេជាមនុស្សត្រូវ??????
ខ្ញុំស្អាតដែរ ខ្ញុំមានគ្រប់យ៉ាង ហេតុអីបានខ្ញុំរកអ្នកស្មោះមិនបាន?តេីអាចទេជួយផ្តល់យោបល់អោយខ្ញុំម្នាក់មួយម៉ាត់មក ថ្ងៃស្អែកខ្ញុំនិងធ្វេីវីដេអូអោយបងប្អូនស្តាប់រឿងខ្ញុំទាំងអស់គ្នា"។

ជាការពិតណាស់ បើជីវិតគូរដើរដល់ទីផ្លូវមួយដែលមិនអាចត្រឡប់ ឬក៏គេរកមនុស្សម្នាក់ទៀតមកជំនួសកន្លែងយើងបានហើយនោះ យើងគួរតែដោះលែងគេឲ្យមានសេរីភាពទៅ ព្រោះថា បើយើងនៅតែចាប់មិនលែងនោះ យើងតែម្នាក់ឯងគត់ដែលដេកឈឺចាប់ គ្មានថ្ងៃជា ហើយក៏ជាកម្មពារសម្រាប់ខ្លួនឯងដែលមិនព្រមទទួលយករឿងមួយនេះ៕







ប្រភព៖ Dana Try