មនុស្សទាំងនេះ គាត់បានស្លា ប់ទៅហើយ តែសម្លេងស្រែកថា​ ( ជួយខ្ញុំផង ) បានដក់ក្នុងអារម្មណ៍ប្រពលរដ្ឋនៅទីនោះគ្រប់ពេល
-

ក្រុងកែប ៖ ហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់សង្កត់មនុស្សស្លា ប់ អស់ជាច្រើននាក់ និងរងរបួសជាច្រើននាក់ បានធ្វើឲ្យប្រជានពលរដ្ឋនៅជិតនោះរន្ធត់ស្លុតស្មារតីគ្រប់គ្នា។

សម្លេងស្រែកដង្ហោយហៅទាំងឈឺចាប់ថា ជួយខ្ញុំផង ត្រូវបានគេស្តាប់លឺល្វើយចេញពីក្រោមកម្ទេចថ្មភ្លាមបន្ទាប់ពីអគារមរណះកម្ពស់៧ជាន់នេះបានបាក់ ដោយមានជនរងគ្រោះខ្លះបានស្លា ប់ ជនរងគ្រោះខ្លះបាននៅមានជីវិត ដោយសារគេជួយសង្គ្រោះទាន់ពេល ។

សាកស ព ជាច្រើនដែលបានស្លា ប់ នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់នោះត្រូវបានគេឃើញថា មានសភាពអាក្រក់មើលខ្លាំងស្លា ប់ទាំងអយុតិ្តធម៍ដោយគ្មានកំហុស មិននិកស្មានថាត្រឹមតែមួយពព្រិចភ្នែកអគារមរណះនេះបានប្រល័យជីវិតមនុស្សរហូតទៅដល់ ៣៦ នាក់ វាគឺជាហេតុការណ៍ដ៏សែនអាក្រក់និងរន្ធត់ក្រៃលែងនៅក្នុងខេត្តកែប និងប្រទេសកម្ពុជា ។

នៅព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ២០២០ នេះព្រះអង្គគ្រូ ព្រហ្មសត្ថា ហេង សុខន អនុគណស្រុកថ្មគោល និងជាបាលាត់គណខេត្តបាត់ដំបង ហើយនឹងមន្រ្តីសង្ឃ ព្រះធម្មធរ និងជាចៅអធិការវត្តអូតាគី ព្រះចៅអធិការវត្តគោកក្តួច ព្រះចៅអធិការវត្តជ្រោយម្ទេស ប្រធានការិយល័យ ធម្មការនិងសាសនា ស្រុកថ្មគោល បាននិមន្តចូលរួមរំលែកទុក្ខ ដល់សាច់ញាតិក្រុមគ្រួសារ សព ដែលបាក់រលំអាគារនៅខេត្តកែប សពនៅក្នុងភូមិស្នួលកោង ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន៥នាក់ មួយគ្រួសារ ៕