បើអាណិតគាត់ ជួយស៊ែរផង ! ម្ចាស់ហាងពេជ្រ ទ្រីដាណា ប្រកាសស្វែងរក ម្ដាយសុំឆ្អឹងត្រីគេមកឱ្យកូនហូប ដើម្បីផ្ដល់លុយបង្កើតមុខរបរ លក់នំ ចិញ្ចឹមសត្វ ...
-

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Dana Try បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖  ឃើញ​ដំបូង​មិន​ដឹង​ថា​ជា​អ្វី​ឱ្យ​ប្រាកដ​នៅ​ក្នុង​ចាន គ្រាន់​តែ​មើល​ទៅ​សង្វេគ​ពេក។ ពេល​អាន​បន្តិច ទើប​ដឹង​ថា​គាត់​សុំ​ឆ្អឹង​ត្រី​គេ​សល់​ពី​បេះ​ធ្វើ​ទឹក​គ្រឿង មក​ឱ្យ​កូនៗ​ហូប ជាមួយ​អំបិល​ម្ទេស។

ជីវិត​មនុស្ស​ពេល​ខ្លះ​ពិត​ជា​ពិបាក​ពេក​ហើយ សូម្បី​បាយ ៣​ពេល​ចម្អែត​ក្រពះ​ដើម្បី​រស់ ក៏​មិន​អាច​រក​បាន។ ខ្ញុំ​ឃើញ​រូប​ភាព​ចឹងៗ ខ្ញុំ​រន្ធត់​ចិត្ត​ណាស់។ ចេះ​តែ​គិត​ថា បើ​គេ​មាន​លុយ ផឹក​កាហ្វេ​មួយ​កែវ​សុទ្ធតែ ៣ដុល្លារ ឯ​ពួក​គាត់​នេះ​វិញ បើ​បាន ៣ដុល្លារ​មក​ទិញ​អង្ករ​ហូប មិន​ដឹង​ថា​សប្បាយ​ចិត្ត​យ៉ាង​ណា។

ខ្ញុំ​គិត​ហើយ ថា​ចង់​ជួយ​គាត់​ជា​ជំនួយ​ខ្លះ ប៉ុន្តែ​បើ​ជួយ​គាត់​បែប​នេះ ដូច​ឱ្យ​តែ​ត្រី មិន​ប្រាប់​បឹង បាន​តែ​មួយ​រយៈ គាត់​នឹង​វិល​ទៅ​រក​សភាព​ដើម​វិញ។ ខ្ញុំ​ចង់​ជួយ​បង្កើត​មុខ​របរ​ឱ្យ​គាត់​វិញ ឱ្យ​តែ​ច្បាស់​ថា​គាត់​ចង់​ធ្វើ​អី ចិញ្ចឹម​ត្រី មាន់ ទា ក៏​បាន លក់​ដូរ​នំ​ចំណី លក់​បន្លែ ដាំ​បន្លែ​អី​ក៏​បាន ឬ​អាច​មាន​របរ​ផ្សេង ដែល​ឱ្យ​គាត់​ចិញ្ចឹម​កូន​រស់។ បើ​មាន​បង​ប្អូន​ណា ស្គាល់​គាត់​ច្បាស់ ជួយ​ប្រាប់​ខ្ញុំ​ផង ខ្ញុំ​នឹង​ជួយ​គាត់ បង្កើត​មុខ​របរ​ដល់​គាត់ កុំ​ឱ្យ​គាត់​ពិបាក​ទៀត សំខាន់​ឱ្យ​តែ​មាន​ឆន្ទៈ​ចង់​ធ្វើ។