សូមមើលកងកម្លាំងរបស់ខ្លួនផងទានប្រុស...នៅម៉ោង១២យប់ហេីយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញនៅមកដេញអ្នកលក់ដូរតាមរទេះទាំងស្រវឹង
-

ភ្នំពេញ ៖​ ពលរដ្ឋបានរិះគន់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ២នាក់​ ដែលសកម្មការងារជ្រុលពេក​ បានចុះមកធ្វេីការដេញអ្នកលក់ដូរមីឆាទឹកសុទ្ធតាមរទេះមុខផ្សាររាត្រី​ ទាំងខ្លួនស្រវឹងស្រាជោគជាំ​ បានទាក់សំដីគ្នារវៀងអ្នកលក់ដូរ​ គណៈបញ្ជាការកភាពខណ្ឌដូនពេញ​ ចំនួន២រូប ។

ហេតុការភ្ញាក់ផ្អេីលនេះ​ បានកេីតឡេីងកាលវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០​ ស្ថិតតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ​ ត្រង់ចំណុចមុខផ្សាររាត្រី​ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានបន្ថែមទៀតថា​ ស្ទេីរាល់ថ្ងៃគេសង្កេតឃេីញបុគ្គល២នាក់ខាងលេីឲ្យតែស្រវឹងគេតែងតែមកដល់មុខផ្សាររាត្រីនិងធ្វេីការដេញអ្នកលក់ដូរតាមរទេះលេីផ្លូវនិងលេីការ៉ូឡា(លេីសួន)ជាដេីម​ តែការដេញនេះហាក់ដូចជានិយមបក្សពួកពេក​ ដោយដេញតែរទេះខ្លះ​ រទេះខ្លះទៀតគេមិនដេញឡេីយ​ ។

ជាក់ស្ដែងនៅយប់ថ្ងៃទី០៧​ វេលាម៉ោងជិត១២ទៅហេីយ​ ឃេីញបុគ្គល២នាក់ខាងលេីមកដេញពួកគាត់ទៀត​ ដោយក្នុងស្ថានភាពស្រវឹងនិឈ្លោះឬកែកគ្នាផ្អេីលទាំងកណ្ដាលអធ្រាត​ មិនដឹងថាការងាររដ្ឋបាលពួកគាត់ធ្វេីពីម៉ោងណាដល់ម៉ោងណាឲ្យច្បាស់លាស់នោះទេ​ ចំណែកអ្នកលក់ដូរនៅមុខផ្សាររាត្រី​ បានចោទសួរថា​ តេីឲ្យពួកគាត់ចូលលក់ដូរនៅម៉ោងណា? ហេីយបេីដេញត្រូវដេញទាំងអស់គ្នា​ មិនត្រូវនិយមបក្សពួកឡេីយ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ​ បានចុះមកដល់ទីតាំងកេីតហេតុ​ បានអោយភាគីទាំងចរចារគ្នានិងសម្របសម្រួលគ្នា​ ដេីម្បីបញ្ចប់វិវាទវៀងអ្នកលក់និងកំលាំងសន្តិសុខខណ្ឌ៕