បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនពីបទ...
-

ស្រុកកណ្ដាលស្ទឹង៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើអំពើហិស្ សាដោយចេតនា នៅវេលាម៉ោង ១០និង០០នាទី នៅចំណុចភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះថា រស់ ចាន់ណា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។

សមត្ថកិច្ចបានប្រាប់ថា បើយោងតាមដីកាលេខ ៤៦២ ចុះថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៩ របស់លោក ហួត ហ៊ាង ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល។ សមត្ថកិច្ចបានបន្តទៀតថា កើតហេតុកាលពីថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៧នៅចំណុច ភូមិ មាត់បឹង ឃុំ ទ្រាស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ករណីនេះបានបញ្ជូនមកអធិការដ្ឋាននគរស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕