បាត់ដំបង៖ កាលពីវេលាម៉ោង ៧ និង១០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅចំណុចក្រុមទី០២ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ឯកឧត្ថម ឧត្ថមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ក្រុមចោរប្លន់ម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវបំបែក សំណុំរឿងនេះបានហើយ ដោយធ្វើការឃាត់ ខ្លួនជនស័ង្សយចំនួន០២នាក់ ។

ជនរងគ្រោះឈ្មោះ សៀក សីលា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ មានស្លាកលេខ 1AE -9953 ទៅមើលគោនៅចំណុចកើតហេតុខាងលើ ក៏ត្រូវបានជនសង័្សយមានគ្នាចំនួន០២នាក់ ភេទប្រុស បានធ្វើស កម្មភាពវា យមកលើជនរងគ្រោះ ដោយប្រើប្រាស់មួកសុវត្ថិភាពវា យនិងប្រើប្រាស់ទួណឺវីសចុងស្រួច ប៉ុនប៉ុងចាក់ផង ហើយប្លន់យក ម៉ូតូរបស់ជនរងគ្រោះជិះគេចទៅបាត់ ។

ជនសង្ស័យទាំង២នាក់រួមមាន ឈ្មោះ ស៊ន ឆានុន ហៅ លៀន ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅស្រុកសំឡូត ខេត្តបាត់ដំបង ( ជាអ្នកធ្វើសកម្មភាពផ្ទាល់ )។ ឈ្មោះ ឌី សុវណ្ណនេត ភេទប្រុស អាយុ ១៨ ឆ្នាំមានទីលំនៅភូមិឥណជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ( ជាអ្នករួមគំនិតនិងផ្ដល់មធ្យោបាយ )។

សមត្ថកិច្ចនគរបាលបានធ្វើការដកហូត វត្ថុតាងរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មានស្លាកលេខ 1AE - 9953 ដែលជនសង័្សយដោះចេញក្រោយពេលធ្វើសកម្មភាពរួច ជារបស់ជនរងគ្រោះ និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AH-3132(ជាម៉ូតូជិះធ្វើសកម្មភាពប្លន់)។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា ដោយសារខ្លួនអត់ប្រាក់ចាយវាយ ក៏ផ្តើមគំនិតចេញធ្វើសកម្មភាព(ប្លន់យកម៉ូតូ) តែម្តងដោយ កំណត់គោលដៅទៅលើក្រុមយុវជន ដែលប្រើប្រាស់ម៉ូតូថ្មីៗហើយធ្វើដំណើរទៅទីកន្លែងស្ងាត់ឆ្ងាយពីទីប្រជុំជននោះខ្លួនធ្វើសកម្មភាពតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
