សាច់ណាស្អុយ កាត់ចោល ! សម្តេច ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន អ្នកបញ្ជា និងអ្នកធ្វើទា រុណ ក ម្ម ទៅលើប្រជាពលរដ្ឋម្នាក់រហូតដល់ស្លា ប់ ដោយសារទំនាស់ដីធ្លី
ស៊ីហៀង
-

បន្ទាយមានជ័យ ៖ នៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមហាជនបានមានការភ្ញាក់ផ្អើលម្តងរួចមកហើយចំពោះករណីទំនាស់ដីធ្លីហើយចាប់ម្ចាស់ដីដាក់គុ ក ហើយនាំគ្នាធ្វើទារុ ណ ក ម្ម ជនរងគ្រោះដែរជាម្ចាស់ដីរហូតដល់ស្លា ប់ ទាំងគ្មានកំហុស។

ថ្លែងនៅក្នុងឱកាសជួបជុំអ្នកសារព័ត៌មានជិត៦ពាន់នាក់ នៅកោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា នេះដែរបុរសខ្លាំងដែលត្រូវបានប្រជាជនកម្ពុជា ស្គាល់ថា ជាបិតាសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ៗទៅលើករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងខេត្តបន្ទាយមានជ័យផងដែ។

ជាមូយគ្នានេះដែរក្រោយពីលេចលឺដំណឹងថា ប្រជាពលរដ្ឋម្នាក់ដែលមានទីលំនៅស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យ ត្រូវបានប៉ូលិសចាប់ខ្លួនរួចយកទៅដាក់ទោ សនិងធ្វើទារុ ណ ក ម្ម រហូតឈានដល់ការបាត់ប ង់ ជីវិត សម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ច្បាស់ៗរួចហើយថា ៖ ក្នុងរឿងទំនាស់ដីធ្លី គឺ មិនអាចចា ប់ខ្លួនប្រជាពលរដ្ឋបានទេ ។ ករណីនេះ គឺ សមត្ថកិច្ច ត្រូវចាប់ខ្លួនអោយខានតែបាន មិនអាចលេីកលែង បានទេ ចំពោះអ្នកធ្វេីទារុ ណ កម្ម នេះ ។

គួរបញ្ចាក់ផងដែរថា បុរសដែលជាជនរងគ្រោះស្លា ប់ដោយសារតែត្រូវគេធ្វើទារុ ណក ម្មនោះមានឈ្មោះថា ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ។

ក្រុមគ្រួសារនៃសពអះអាងថា ការស្លា ប់ របស់ឈ្មោះ ទុយ ស្រស់ គឺ ព្រោះតែការធ្វើទារុ ណ កម្មបែកថ្លើម របស់ប៉េអឹមខេត្តបន្ទាយមានជ័យ។ ទោះបីយ៉ាងណា បញ្ហានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺ ផងដែរ ៕