ពេជ្រ សោភា ថា នៅក្នុងឆ្នាំ២០២០ហេតុអីគ្រប់យ៉ាងគួរអោយភ័យខ្លាចយ៉ាងនេះ សូមពុកម៉ែបងប្អូនទងអស់កុំភ្លេចការពារខ្លួន ពាក់ម៉ាស់ឲ្យជិតៗ ពេលចេញទៅខាងក្រៅ...
-

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស​ អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗក៏ដូចជា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តាមរយៈក្បាច់រាំថ្មីៗ និងបទចម្រៀងថ្មីៗរបស់អ្នកនាងផងដែរ។

ដោយឡែកនៅក្នុងឆ្នាំ២០២០ ដែលទើបតែជាខែដំបូងប៉ុណ្ណោះ ស្រាប់តែមានរឿងរ៉ាវជាច្រើនបានកើតឡើង ជាពិសេសគឺរឿងវីរុសកូរ៉ូណានេះតែម្តង ដែលជាក្តីកង្វល់ជាខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋ។ អ្នកនាងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា​"នៅក្នុងឆ្នាំ2020ហេតុអីគ្រប់យ៉ាងគួរអោយភ័យខ្លាចយ៉ាងនេះ ពុកម៉ែបងប្អូនទងអស់កុំភ្លេចការពារខ្លួនអោយបានល្អផងណា ដើរទៅណាមកណាក៏ភ្លេចពាក់ម៉ាស់ផង ការពារប្រសើរជាងព្យាបាល??"។

ជាក់ស្តែងជំងឺមួយនេះ បានមកដល់កម្ពុជាយើងហើយ ហើយក៏ផ្ទុកនៅលើមនុស្សដែលជាជនជាតិចិន ដែលកំពុងតែសម្រាកព្យាបាលនៅឯខេត្តព្រះសីហនុ។​ សង្ឃឹមថានឹងរកឃើញ ថ្នាំព្យាបាលឃើញក្នុងពេលឆាប់នេះ៕

ប្រភព៖ Pich Sophea