ភ្នំពេញ ៖ ជាងឡានវ័យក្មេងម្នាក់បានស្លាប់ និងស្ត្រីម្នាក់របួសធ្ងន់ ខណៈបុរសអ្នកបេីកបរនិងនារីម្នាក់ទៀតរបួសស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ ត់មួយបង្កឡេីងដោយរថយន្ត LEXUS GS300 ស៊េរីទំនេីប ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បេីកបោះពួយក្នុងល្បឿនលឿន ស្រាប់តែផ្ទុះបែកកង់មុខ ធ្វេីឲ្យរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បាក់ទ្រេតរបេីកទាំងគល់ ហេីយខ្ទាតបេីងរថយន្តក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ ផ្ទុះពោងសុវត្ថិភាពទាំងអស់ ដាច់ទាំងកង់រថយន្ត រងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង បន្សល់ទុកត្រឹមភាពសោកស្ថាយ និងខ្លោ ចចិត្តយ៉ាងខ្លាំង.... នៅលេីកំណាត់ផ្លូវ៦០ម៉ែត្រ ជិតផ្លូវបេតុង(ក្រោយផ្សារក្រមួន) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៣ ខែកុម្ភៈ ២០២០នេះ ។

ស ពជនរងគ្រោះមានឈ្មោះ ដារ៉ូ អាយុ ២២ ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅ សង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ផ្លូវគោកឲ្យមកវាស់វែងយកទុកយន្តយកទៅរក្សាទុក ដោយឡែកសពត្រូវប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីទះ។












