ជួយប្រាប់ពុកម៉ែយាយតាឲ្យគាត់ត្រៀមអាវរងារផង...ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០នេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅពេលព្រឹក...
-

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូន ពុក ម៉ែ បង​ ប្អូន ជីដូន ជីតា ទាំងអស់ឲ្យបានជ្រាបពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៤​ ដល់ថ្ងៃទី១០ ខែកុម្ភៈ ថា ស្ថានភាពធាតុអាកាស នៅតាមជ្រលង និងមានសម្ពាធខ្ពស់ រំកិលគ្របដណ្តប់លើកម្ពុជា៖

ទី១ នៅតាមតំបន់ជួរភ្នំដងរែក និងខ្ពង់រាមឦសាន

      - នៅថ្ងៃទី០៤ដល់ថ្ងៃទី០៨ ខែកុម្ភៈ ធាតុអាកាសត្រជាក់នៅពេលព្រឹក

      - សីតុណ្ហភាពអប្បបរមា មានពី១៧-២១អង្សាសេ

      - សីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ

ទី២ នៅតំបន់វាលទំនាបកណ្តាល

     - សីតុណ្ហភាពអប្បបរមា មានពី២០-២៣អង្សាសេ

     - សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

ទី៣ នៅតំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

នៅថ្ងៃទី៩ដល់១០ ខែកុម្ភៈ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៏មាន៕