មិត្តភាព ថៃមិនខ្វល់ សំខាន់ជីវិតប្រជាជន គណៈប្រតិភូថៃ ចេញដំណើរទៅយកពលរដ្ឋរបស់ខ្លួន១៤៤នាក់ ចេញពីទីក្រុងវូហាន ទាំងព្រឹក
-

ថៃ ៖ ពិភពលោកពេលនេះកំពុងតែមានការព្រួយបារម្ភខ្លាំងចំពោះឥទ្ធិពលរបស់ វិរ៉ុស ផ្លូវដង្ហើមប្រភេទថ្មី ដែលមានឈ្មោះថា (វីរ៉ុស កូរ៉ូណា ) វីរ៉ុសនេះមានប្រភពកើតចេញពីស្រុក វូហាន ខេត្តហ៊ូប៉ី នៅក្នុងប្រទេសចិនបន្ទាប់ពី វីរ៉ុស កូរ៉ណានេះបានរីករាលដាលស្ទើតែពេញផ្ទៃប្រទេសចិន ជាពិសេសស្រុក វ៉ូហានផ្ទាល់ សង្កេតឃើញថា មានមនុស្សស្លរា ប់និងឆ្លងវិរ៉ុស កូរ៉ូណា នេះរាល់ថ្ងៃ វីរ៉ុសនេះកាន់តែសាហា វ ទៅៗហើយ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ។

យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅអាកាសយានដ្ឋានដុនមឿង លោកអានយុន្ទិន ឆានវីរ៉ាក់គុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើដំណើរទៅចូលរួមជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិក តាមយន្តហោះពីអាកាសចរណ៍ថៃអ៊ែរអាស៊ី ទៅទីក្រុងវូហាន ប្រទេសចិន ដើម្បីដឹកពលរដ្ឋថៃចំនួន១៤៤នាក់ ត្រឡប់មកប្រទេសកំណើតវិញ ។

លោក Anutin បាននិយាយថា ការហោះហើររបស់គណៈប្រតិភូថៃទៅក្រុងវូហាន ប្រទេសចិន នៅថ្ងៃនេះ គឺទៅដឹកប្រជាជនថៃចំនួន១៤៤នាក់ កំពុងរស់នៅទីនោះ ដើម្បីគេចពីជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលកំពុងផ្ទុះខ្លាំងនៅទីនោះ ។ ក្រោយពេលត្រឡប់ដល់មាតុប្រទេសវិញ ពលរដ្ឋទាំងនោះ និងត្រូវពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ និងតាមដានរយៈពេល១៤ថ្ងៃ តើពួកគេមានផ្ទុកវីរុសកូរ៉ូណា ក្នុងខ្លួនឬគ្មាន។ 

គួរបញ្ចាក់ផងដែរថា ចំនួនអ្នកស្លា ប់ដោយសារវីរុសផ្លូវដង្ហើមថ្មីបានកើនឡើងដល់ ៤២៥ នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈនេះ បន្ទាប់ពីអាជ្ញាធរក្នុងខេត្តហ៊ូប៉ីបានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ៦៤ នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ។នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ី ក៏បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងជាមួយនឹងករណីថ្មីចំនួន ៣២៣៥ នាក់។