នៅមុននេះបន្តិចនៅលើបណ្តាញសង្គមរបស់តារាសម្តែង កញ្ញា ពេជ្រ ចរណៃ បានបង្ហោះសារថា"ចំណាយពេលអានបន្តិចទៅ??រួមគិត! រួមធ្វេី! រួមថែរក្សា! ដំណេីរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍សម្ដែងល្ខោនខោល ដ៏អស្ចារ្យឆ្នាំ2020ជិតមកដល់ហេីយ! លោគ្រូ(ស៊ុប ស័ក្ខរា)នាយកសាលា ហ្វូណន បានបង្កេីត កម្មវិធី ព្រឹត្តិការណ៍ សម្ដែងល្ខោនខោលខ្នាតធំ នៅថ្ងៃទី២៨/២៩ ខែវិច្ចិកាឆ្នាំ២០២០ ដេីម្បីអបអរខួប(ពីរឆ្នាំ)របស់ល្ខោនខោល បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបីនៃមនុស្សជាតិ របស់ពិភពលោក!។

លោកគ្រូ មានគំរោងលេីកយក រឿងរាមកេរ្តិ៍ ត្រង់ឈុត ចម្បាំងក្រុងរាពណ៍ មកសម្ដែងជូនទស្សនា! ក្នុងរឿងនេះមានការប្រយុទ្ធគ្នា រវាង មេទ័ពស្វា និង យក្ស ដែលមានសិល្បករចូលរួមសម្ដែងទាំងអស់ជាង២០០អ្នក!។ ក្នុងថ្ងៃកម្មវិធីនោះនឹងមានការសម្ដែង សិល្ប:បុរាណខ្មែរគ្រប់ទម្រង់ ដូចជា: ល្ខោនខោល! ល្ខោនស្បែក! របាំអប្សរា! ល្ខោនព្រះរាជទ្រព្យ! ចាបុីដងវែង! ក្បាច់គុនបុរាណខ្មែរល្បុក្កតោ និង មានការដាកតាំងពិពណ៌ ផ្សេងៗ ជាច្រេីន..។

ក្រុមការងារកំពុងតែខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ! សិល្បករជាង២០០អ្នកក៏កំពុងតែ ហាត់រៀន ត្រៀមសម្ដែង! ពេលនេះយេីងខ្ញុំនៅរង់ចាំតែ ការសហ៍ការ ចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់ បងប្អូនមហាគ្រួសារខ្មែរទេ..។ យេីងមានគំនិត តែ ខ្វះលទ្ធភាព? ពេលនេះពួកយេីងកំពុងតែខំប្រឹងហេីយ គឺខំទាំងត្រដាបត្រដួស.. ព្រោះនៅខ្វះ ឈុតមេទ័ព(ស្វា និង យក្ស)ជាច្រើនទៀត! ឈុតមេទ័ពមួយៗ ចំណាយមិនក្រោម800$ ទៅ1000$ទេ?។






ដូចនេះក្រុមការងាបាន ឌីហ្សាញ អាវយឺតដូចក្នុងរូបនេះដេីម្បីលក់ អាវមួយតំលៃតែ(មួយមុឺន)រៀលទេ ដេីម្បីរៀបចំបន្ថែមឈុតមេទ័ពដែលនៅខ្វះ..។ នាងខ្ញុំសង្ឃឹមថាបងប្អូនមហាគ្រួសារខ្មែរទាំងអស់នឹងចូលរួមជួយ??ទិញអាវយឺតនេះគ្រប់ៗគ្នា! ហេីយបងប្អូនក៏អាចបរិច្ចាគថវិកាតាមលទ្ធភាព ដេីម្បីជួយដល់ការខ្វះខាតរបស់ក្រុមការងារបាន.. ។មនុស្សអាចស្លា ប់ តែ វប្បធម៌មិនអាចស្លា ប់ទេ! ។ទំនាក់ទំនងព៏ត័មានលំអិត ឬទិញអាវ : 096 926 7777"៕




















ប្រភព៖ ពេជ្រ ចរណៃ