សម្តេច ហ៊ុន សែន និងធ្វើដំណើរទៅទីក្រុង វូហាន នៅព្រឹកស្អែកនេះហើយ ក្នុងគោលបំណងដើម្បី...
ស៊ីហៀង
-

ភ្នំពេញ ៖ ពិភពលោកពេលនេះកំពុងតែមានការព្រួយបារម្ភខ្លាំងចំពោះឥទ្ធិពលរបស់ វិរ៉ុស ផ្លូវដង្ហើមប្រភេទថ្មី ដែលមានឈ្មោះថា (វីរ៉ុស កូរ៉ូណា ) វីរ៉ុសនេះមានប្រភពកើតចេញពីស្រុក វូហាន ខេត្តហ៊ូប៉ី នៅក្នុងប្រទេសចិនបន្ទាប់ពី វីរ៉ុស កូរ៉ណានេះបានរីករាលដាលស្ទើតែពេញផ្ទៃប្រទេសចិន ជាពិសេសស្រុក វ៉ូហានផ្ទាល់ សង្កេតឃើញថា មានមនុស្សស្លរា ប់និងឆ្លងវិរ៉ុស កូរ៉ូណា នេះរាល់ថ្ងៃ វីរ៉ុសនេះកាន់តែសាហា វ ទៅៗហើយ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ។

ថ្លែងនៅក្នងឱកាសបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកមិញនេះ សម្តេចតេជោមានប្រសាសន៍បន្តថា «  នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។»

គួរបញ្ចាក់ផងដែរថា ចំនួនអ្នកស្លា ប់ដោយសារវីរុសផ្លូវដង្ហើមថ្មីបានកើនឡើងដល់ ៤២៥ នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈនេះ បន្ទាប់ពីអាជ្ញាធរក្នុងខេត្តហ៊ូប៉ីបានរាយការណ៍ថាមានអ្នកស្លា ប់ថ្មីចំនួន ៦៤ នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ។