ហ្វេសប៊ុក ៖ រូបភាពរបស់លោកពូម្នាក់នេះបានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍ក្តុក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង និងមានគេស៊ែរចែករំលែកជាច្រើនដងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅរូបភាពរបស់លោកពូម្នាក់នេះ ។

ពិតណាស់មនុស្សមួយចំនួនធំបន្ទាប់ពីឃើញរូបភាពនេះហើយហាក់មានអារម្មណ៍ធម្មតា ប៉ុន្តែមានមហាជនមួយចំនួនតូចពេលដែលឃើញរូបភាពរបស់លោក ពូម្នាក់នេះហើយ បែជាមានអារម្មណ៍ថា តក់ស្លុតនៅក្នុងអារម្មណ៍យ៉ាងខ្លាំង ព្រោះអីសកម្មភាពនៅក្នុងរូបភាពនេះវាបានបង្ហាញពីទឹកចិត្តដ៏ធំធេងបំផុតរបស់ បុរសម្នាក់ដែលមានឈ្មោះថា ពុក «ប៉ា » ប្រិយមិត្តច្បាស់ជាបានឃើញហើយថាទំហំក្តីស្រលាញ់របស់គាត់ដែលមានចំពោះកូនគាត់យ៉ាងណា គាត់ស្រលាញ់កូនគាត់ខ្លាំងប៉ុណ្ណា ទោះបីខ្លួនពិការតែគាត់ខំប្រឹងតស៊ូរជិះកង់ដៃមួយចំហៀងកាន់ចង្កូតកង់ ដៃម្ខាងទៀតកាន់ឈើច្រត់ទប់ដើម្បីកុំឲ្យដួល ព្រោះគាត់កំពុងដឹកកូនកង់ថ្មីមួយគ្រឿងយកទៅឲ្យកូនសំលាញ់របស់គាត់នៅផ្ទះ ដូច្នេះហើយគាត់មិនអាចឲ្យកង់ថ្មីមួយគ្រឿងនេះខូច ឬ ឆ្កូតបានឡើយ គឺគាត់ផ្ចិតផ្ចង់ណាស់ ដើម្បីឲ្យកូនគាត់សប្បាយចិត្ត ។

ដូច្នេះហើយសូមកូនៗទាំងអស់គ្នាដឹងណាថា គ្មានអ្នកណាស្រលាញ់កូនជាង ឪពុក ម្តាយ របស់កូនទេ ពួកគាត់ស្រលាញ់កូនខ្លាំងជាអ្វីៗទាំងអស់គាត់សុខចិត្តលំបាក នឿយហត់គ្រប់យ៉ាងដើម្បីកូន ឲ្យតែកូន រស់នៅសុខស្រួល មានហូបមានចាយគ្រប់គ្រាន់ ធំធាត់មានសាច់មានឈាម ស្រស់ថ្លាគឺគាត់សប្បាយចិត្តណាស់ទៅហើយ កូនត្រូវចាំណាកូនត្រូវដឹងគុណ អ្នកមានគុណរបស់កូនៗ គឺ ឪពុកម្តាយរបស់កូននិងហើយ ៕
