បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីម្សិលមិញនេះនៅលើបគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា ៖ ញុំបាទបានផ្ញើរសារទៅសម្ដេចតេជោ ហ៊ុន សែនសូមរួមដំណើរដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តជាមួយសម្ដេចទៅទីក្រុងវ៉ូហាន ដើម្បីទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ។ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំរួមទាំងសុខ និងរួមទាំងទុក្ខជាមួយសម្ដេចអស់មួយជីវិត។ សម្ដេចតេជោ ជានាយករដ្ឋមន្ត្រីទី១នៅលើពិភពលោក ដែលស្នើសុំរដ្ឋាភិបាលនៃប្រទេសចិនទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្លួននៅឯទីក្រុងវ៉ូហាននៃប្រទេសចិន។ទឹកចិត្តលើសទេវតាជាប្រវត្តិសាស្ត្រ ។

ជាមួយគ្នានេះដែរបន្ទាប់ពីលោក ហេង ឡុង ធ្វើការបង្ហោះមិនទាន់បានប៉ុន្មានផងស្រាប់តែមានគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា Bong Kla បានធ្វើការស៊ែរ ការបង្ហោះខាងលើរបស់លោក ហេង ឡុង ដោយគណនីហ្វេសប៊ុក Bong Kla នេះបានធ្វើការសរសេរយ៉ាងដូច្នេះថា ៖ «កាឡូអីហាសសុំសម្តេចរួមដំណើរ? អានេះជាងមន្ត្រីស៊ីពែទៀតហាស?» ។

បន្ទាប់ពីបានឃើញ ហ្វេសប៊ុកឈ្មោះ Bong Kla បង្ហោះរួចស្រាប់តែប្រពន្ធលោក ហេង ឡុង គឺអ្នកនាង ចន ចាន់លក្ខណា បានក្តីចិត្តខ្លាំងក៏បានបង្ហោះសារឆ្លើយតបទៅកាន់គណនីហ្វេ Bong Kla វិញយ៉ាងដូច្នេះថា ៖ ខ្លួនជាប្រុសទេតែបញ្ចេញអាកប្បកិរិយាឈ្នានីសនិងជ្រេញគេដូចស្រីខ្ញុំរៀនបានទាបជាងលោក អត់មានយសស័ក្តដូចលោកទេតែខ្ញុំក៏មិនហៅលោកអាដែរ ។ ចរិត និង ការប្រើសំដីមិនសមអ្នកធ្វើការបម្រើរាស្ត្រសោះ នេះគ្រាន់តែជ្រេញគេតាម Facebook សោះប្រើពាក្យអាទៅហើយ ទំរាំតែជ្រេញទល់មុខ ឬ ឈ្លោះជាមួយទៀតប្រហែលអាចប្រើកំលាំងបាយឬមានអំពើហឹង្សាកើតឡើងហើយមើលទៅ ។អនិច្ចារណាស់ ខំសម្ញែងពីឋានះរបស់ខ្លួនតាមរយះអាវនៅក្រោយខ្នង តែ សំដី និង ចរិតប្រៀបបាននិងតួឈ្នានីសក្នុងភាពយន្ត៕





