រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថាមនុស្ស ៤៤ នាក់ផ្សេងទៀតបានធ្វើតេស្តិ៍រកឃើញវីរុសកូរ៉ូណាសរុបចំនួន ២១៨ នាក់ហើយ នៅលើនាវាទេសចរណ៍ Diamond Princess ដែលបានចូលចតនៅក្រុងយូកូហាម៉ា ប្រទេសជប៉ុន។
.jpg?1581574134)
ក្នុងចំណោមអ្នកផ្ទុកទាំង៤៤នាក់នេះ មានជនជាតិជប៉ុនចំនួន ២៩នាក់ ជនជាតិផ្សេងទៀត១៥នាក់ ពោលគឺ៤៣នាក់ ជាអ្នកដំណើរ និង ១នាក់ទៀតគឺជាកងនាវិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។
.jpg?1581574138)
នាវា Diamond Princess ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចាប់តាំងពីបានទៅដល់ឆ្នេរសមុទ្រជប៉ុនកាលពីដើមសប្តាហ៍មុនបន្ទាប់ពីគេបានរកឃើញថាអតីតអ្នកដំណើរម្នាក់ដែលបានចុះពីកប៉ាល់នេះមានផ្ទុកវីរុសកូរ៉ូណាកាលពីខែមុន។
.jpg?1581574143)
សូមបញ្ជាក់ថា នាវាទេសចរណ៍មួយគ្រឿងនេះ នឹងត្រូវជប៉ុនឃាត់ទុករហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីពិនិត្យមើលស្ថានភាពសុខភាពអ្នកដំណើរនៅក្នុងនាវា៕
.jpg?1581574148)
នៅថ្ងៃព្រហ្បត្តិ៍ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ រដ្ឋមន្ត្រីសុខាភិបាលជប៉ុន ចំនួនមនុស្សដែលត្រូវបានគេរកឃើញថា មានផ្ទុកជំងឺ COVID-19 នៅក្នុងនាវាកម្សាន្ត Diamond Princess សរុបចំនួន ២១៨ នាក់ហើយ ពោលគឺកើនឡើង ៤៤ នាក់បន្ថែមទៀត៕
.jpg?1581574170)
.jpg?1581574170)