ខ្មែរជួយខ្មែរ...លោកតាន់ គឹមសួរ ចុះចែកម៉ាស់ និង ជេលលាងដៃ ដល់បងប្អូនដើម្បីការពារខ្លួន ពីវីរុសកូវីដ១៩
ស៊ីហៀង
-

បងប្អូនប្រិយមិត្តប្រាកដជាបានជ្រាបហើយ​អំពីបញ្ហា វីរុសកូវីដ១៩ ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយក៏មានអ្នកផ្ទុកដល់ទៅជាង៩០នាក់ហើយ បើទល់មកដល់ពេលនេះ។

ដោយឡែកក៏មានបងប្អូនជាច្រើន បានចែករំលែកក្តីស្រលាញ់ និង ការការពារសុខភាពរបស់បងប្អូនឲ្យចេញឆ្ងាយពីវីរុសកូវីដ១៩ ។ ជាមួយគ្នានោះផងដែរ លោកតាន់ គឹមសួរ ក៏បានបង្ហោះសារថា "២៦/០៣/២០២០ សកម្មភាពចែកម៉ាសចំនួន៥,០០០សន្លឹក ជែលលាងដៃ ១,០៧០ដប និង៦០លីត្រ ធុងបាញ់ទឹកអាកុលចំនួន៦ធុង និងទឹកអាកុលចំនួន៣០លីត្រជូនប្រជាពលករនៅច្រកព្រំដែនខ្មែរ-ថៃ ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយពីបានធ្វើការសាកសួរនិងពន្យល់ណែនាំទៅដល់បងប្អូនប្រជាពលករ ពួកយើងបានសង្កេតឃើញថាពួកគាត់មានការយល់ដឹងជាខ្លាំងពាក់ព័ន្ធនឹងជំងឺCOVID19នេះ ពួកគាត់មានការពាក់ម៉ាសបានយើងត្រឹមត្រូវ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់មានការប្រយ័ត្នប្រយែងការពារខ្លួនខ្លាំងណាស់។ 

អរគុណបងៗអាជ្ញាធរដែលបានយកចិត្តទុកដាក់រៀបចំ និងគិតគូដល់បញ្ហានេះ??? អរគុណបងប្អូនជាទីស្រលាញ់ដែលបានចូលរួមខ្នះខ្នែងជួយដល់កិច្ចការងារមួយនេះ??? បើទោះបីត្រូវឆ្លងជំងឺCOVID19នេះដោយសារតែបានជួយដល់ប្រជាជនយើង ក៏ពួកយើងសប្បាយចិត្តនឹងទទួលដែរ???"។

ប្រភព៖ Tan Kimsour