តារាកំប្លែងស្រី ​«​ខ្ញុង​»​ បង្ហាញក្តីបារម្ភខ្លាំង​ពី​កូន​ក្នុង​ផ្ទៃរបស់នាង ខណៈ​បំណុល​កំពុង​ក៏សល់ច្រើនដោះមិនទាន់រួច...
Heang
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថា​ បញ្ហា​បំណុល​យ៉ាង​ចាក់ស្រេះ​របស់​តារា​កំប្លែង​អ្នក​នាង ខ្ញុង នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ក្នុង​ពេល​ដែល​នាង​បាន​សម្តែង​ក្តី​បារម្ភ​ពី​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង ដែល​បញ្ហា​បំណុល​កំពុង​ធ្វើ​ឲ្យ​នាងរង​សម្ពាធ​ស្ទើរ​ដើរទៅ​មុខ​លែង​រួច ។

អ្នក​នាង​ខ្ញុង​បាន​លើក​ឡើង​ថា បច្ចុប្បន្ន នាង​កំពុង​រស់នៅ​ក្នុងផ្ទះ​ជួល ហើយ​នាង​គ្មាន​លុយ​ឯណា​ទៅ​ទិញ​ដី ទិញ​ផ្ទះ ដូច​ការ​ចោទប្រកាន់​ពី​អ្នកសិល្បៈ​ម្នាក់​នោះ​ឡើយ ហើយ​នាង​ក៏​ទទួលស្គាល់​ពី​ការ​យឺតយ៉ាវ​ពី​ការ​សងបំណុល​គេ ដោយសារ​មួយ​រយៈ​នេះ នាង​មិន​អាច​រក​អ្វី​បាន​នោះ​ឡើយ ។

នាង​ថា ខ្ញុំ​បាក់ទឹកចិត្តរ​កអី​មិន​បាន ខ្ញុំ​អត់​ខឹង​ទេ ចំពោះ​ម្ចាស់បំណុល​ដែល​ចូល​ទៅ​ខម​មិន ចង់​ជេរ ចង់​ថាឱ្យ​ខ្ញុំ និង​ចង់​ផុស​ម៉េច​ពី​ខ្ញុំ​ក៏​បាន​ដែរ ខ្ញុំ​ទទួល​ទាំងអស់ គឺ​មាន​តែ​អ្នក​ជំពាក់​បំណុល​គេ​ទេ​ដែល​ដឹងចិត្ត ។

យ៉ាងណា នាង​បាន​ស្នើ​សុំ​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​មិន​បានដឹង​រឿង សូម​កុំមក​ប្រមាថ​ដល់​គ្រួសារ និង​កូន​របស់​នាង ហើយ​រាល់ថ្ងៃ​នាង​ស៊ូ ដោយ​មិន​គេច​វែ​ស​ទៅ​ណា​ឡើយ ក្នុង​ពេល​ដែល​នាង​ក៏​មិន​ចង់​គិត​ដើរ​ដល់​ផ្លូវ​ទាល់​នោះ​ឡើយ ។

នាងបានបន្តទៀតថា​ ៖ « រយៈពេល​៤​ឆ្នាំ​ហើយ​ដែរ​ខ្ញុំ​ត្រូវ​រង​សម្ពាធ​ផ្លូវចិត្ត ប្រឹង​ប្រដាប​ត្រ​ដួស​ខំរ​ស់ទាំង​អាម៉ាស់ តែ​ទោះ​ក្នុង​កាលៈទេសៈ​ណា ខ្ញុំ​មិន​ដែល​គិត​ថា ចង់​ចាក​ចេញពី​ពិភពលោក​នេះ​ទេ ព្រោះតែ​ទំនួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​បាន​បង្កើត​មក និង​បំណុល​ដែល​ខ្ញុំ​បាន​សាង​ឡើង តែ​ហេតុ​អី​ថ្ងៃនេះ ខ្ញុំ​មាន​អារម្មណ៍​ថា ហត់​លែង​ចង់ទៅ​មុខ​លែង​ចង់​បន្ត ឬ​ក៏​ខ្ញុំ​ត្រូវ​អស់បុណ្យ​ហើយ តើ​កូន​ដែល​នៅ​ក្នុង​ពោះ​ខ្ញុំ​គ្នា​នឹង​ទៅ​ជា​យ៉ាងណា​»។