គ្រាន់តែឯកឧត្តមពេជ្រ ស្រស់ សូមឲ្យរដ្ឋាភិបាលឲ្យជួយចរចារ ជាមួយនឹងធនាគារ ដើម្បីពន្យានូវ ការបង់បំណុលរបស់ពលរដ្ឋ ស្រាប់តែបុរសម្នាក់ ថាលោកជាមនុស្ស "ឆ្កួតជ្រូក"ទៅវិញ
ស៊ីហៀង
-

ឯកឧត្តមពេជ្រ ស្រស់ បានបង្ហោះសារអំពីបុរសម្នាក់ ដែលបានចូលមកខមិន ថាលោក ពេជ្រ ស្រស់ " ឆ្កួតជ្រូក" ធ្វើឲ្យលោកខឹងយ៉ាងខ្លាំង ដោយសារតែលោក ពេជ្រ ស្រស់ ស្នើសូមរដ្ឋាភិបាល​ ជួយគិតគូរដល់រឿងបំណុលរបស់ប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវការលំបាក ព្រោះតែជំងឺកូវីដ១៩។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "តារាម្នាក់នេះនៅស្រុកខ្មែរខ្ញុំទេតើ គាត់ជាតារាភាពយន្តជើងចាស់គឺ គាត់ខ្លាចខាងធនាគារខាតប្រាក់ ចំណេញ ហើយថាការស្នើសុំរបស់ ខ្ញុំទៅរាជរដ្ឋាភិបាលឲ្យជួយចរចារ ជាមួយនឹងធនាគារ ដើម្បីពន្យានូវ ការបង់បំណុលរបស់ពលរដ្ឋគឺថា ឲ្យខ្ញុំនិយាយឆ្កួតជ្រូក សម្រាប់ខ្ញុំ គ្មានយោបល់លើគាត់ទេ ចុះបង ប្អូនវិញមានអ្វីជូនពរគាត់ឬទេ ?២៦/០៣/២០២០"។

ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ខាងធានាគាគាត់មិនក្របើផ្អាកតែពីទៅបីខែពួកយើងនៅតែសងតែពេលនេះរោងចក្រខ្ញុំផ្អាកហើយបង"។

ប្រភព៖ Pich Sros - ពេជ្រ ស្រស់