លោក ណុប បាយ៉ារិទ្ធ ថា​ ជំងឺបំភ័យមធ្យម ងំមនុស្សបំភ័យថែម ឲ្យហូបនេះហូបនោះផ្តេសផ្តាស ក្នុងកាលៈទេសៈនេះ មានតែគ្រូពេទ្យទេ ដែលអាចព្យាបាលបងប្អូន នេះបើសិនជាបងប្អូនផ្ទុកជំងឺពិតមែន...
ស៊ីហៀង
-

តារាចម្រៀងដ៏កេរ្តិ៍ឈ្មោះបោះសំលេង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជា ហ្វេនៗនៅតាមបណ្តាញសង្គមហ្វេសប៊ុកនោះ តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានធ្វើការបង្ហោះសារសូមកុំឲ្យបងប្អូន មានការភិតភ័យពេក ហើយកុំជឿតាមការបង្ហោះរបស់ជនមួយចំនួន ទៅលើបញ្ហាហូបចុក ថាឲ្យហូបនេះហូបនោះ និងជាសះស្បើយនោះ បើយើងមិនមើលថែ ដោយក្រុមគ្រូពេទ្យទេ នោះយើងក៏គ្មានថ្ងៃជាសះស្បើយបានដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារថា "ក្នុងកាលៈទេសៈមួយនេះយើងគ្រប់គ្នា កំពុងស្ថិតនៅក្នុងអារម្មណ៍មួយតានតឹងស្រាប់ហើយ ! នណាៗក៍បារម្ភ ភ័យខ្លាច និង បន់ស្រន់សូមអោយជំងឺមួយនេះរលាយផុតពីប្រទេស រលាយផុតពីផែនដី ។ 

លោកបានបន្តទៀតថា ដូច្នេះសូមចិត្តបងប្អូនមួយចំនួនកុំបំផុសបំផុលនៅព័ត៌មានមិនពិតពីការព្យាបាលជំងឺនេះដោយការបង្កើតជារឿងអបិយជំនឿផ្សេងៗដោយការពិសារនេះពិសារនោះដើម្បីបង្ការការឆ្លង ។ កាលពេលខ្ញុំនៅក្មេង គេបំផុសបំផុលថានាំគ្នាហូបបង្អែមបបរសណ្តែកខៀវ ក្រហម ដើម្បីជៀសផុតពីជំងឺ ហូបទាំងយប់កុំអោយភ្លឺទាន់ មិនដូច្នោះនិងស្លា ប់ កាលណោះម្នាក់ៗនាំគ្នាប្រញ៉ាយគ្នាទិញសណ្តែកខៀវ សណ្តែកក្រហមទាំងយប់ គ្រួសារខ្ញុំមិនហូប ក៍មិនឃើញកើតអី ក្រោយមកទៀតរឿងចេកណាំវ៉ា បងប្អូនប្រហែលជានៅចាំ ឥលូវចេញមកទៀតហើយ ហូបពងមាន់ ហូបពោត......ចាំមើលតើមានហូបអីខ្លះទៀត ហើយហូបស្អីអោយប្រាកដ្ត ? ជំងឺគឺជាជំងឺ ជំងឺគឺត្រូវការការព្យាបាល និង ការពារ បងប្អូនត្រូវចងចាំថា មានតែការប្រុងប្រយ័ត្នតែមួយគត់ និងការរក្សារការពារ អនាម័យទើបអាចជួយទប់ស្កាត់បងប្អូនពីការឆ្លងបាន ។ ហើយបើឆ្លងគឺមានតែគ្រូពេទ្យប៉ុណ្ណោះដែលអាចជួយព្យាបាលបងប្អូនបាន ។ សូមកុំបន្ថែមទៅលើអ្វីដែលកំពុងកើតឡើង វាមិនបានផ្តល់ផលល្អនោះឡើយ នាំតែមានទុក្ខទោសដល់ខ្លួនប៉ុណ្ណោះ ជំងឺបំភ័យមធ្យម ងំមនុស្សបំភ័យថែម ។ បញ្ឈប់ទៅ សូមចិត្ត មិនប្រមាថនៅជំនឿ តែគួរជឿដោយពិចារណា ងប់ងុលខ្វះការពិចារណាគឺ ល្ងិតល្ងង់ "។

ប្រភព៖ Bayyareth Nop