រំភើប ជំនួសអ្នកក្រ ! សូមអរគុណ ទឹកចិត្តរបស់គ្រួសារអ្នកមីង??ដែលបានចែកអង្ករនិងទឹកអាកុលជូនអ្នកក្រីក្រ
ហ្វេសប៊ុក ៖ យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Tara Om បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ មិនមែនជាអ្នកសម្បូរស្អីទេ បានពីក្អែកមកចែកតាវ៉ៅដែរទេ ។ ដោយសារក្មេងឈប់វិស្សមកាលអស់ហើយ យើងក៏សម្រេចរំលែកអង្ករដែលជាជំនួយបាយក្មេងជាកញ្ចប់តូចៗ សម្រាប់អ្នកដែលគ្នារកមួយថ្ងៃរស់មួយថ្ងៃមកយកទៅបំពេញកង្វះខាតរបស់គាត់ អ្នកខ្លះចង់ដាច់ពេលម្តងៗហើយដោយសារតែកូរូណា។

ខ្ញុំគ្មានលុយទិញម៉ាសចែកពួកគាត់ទេ លទ្ធភាពត្រឹមទិញអាកុលពីរោងចក្រ SKD យកមករំលែកចែកអោយពួកគាត់ប្រើប៉ុណ្ណោះ ។ បងប្អូនអាចយកអ្វីដែលចង់ចែករំលែកមកដាក់នៅទីនេះបាន(អាចសេរសេរឈ្មោះខ្លួនឯងលើកញ្ចប់អំណោយបាន) ក្រុមការងារនៅប្រចាំការជារៀងរាល់ថ្ងៃ លើកលែងថ្ងៃសៅរ៏ អាទិត្យបុគ្គលិកសំរាក។ អង្គការស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ទូរសព្ទលេខ 089 330 276 ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។