ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសCOVID-19ចំនួន២០០០០សម្រាប់ ដែលផ្តល់ដោយមូលនិធិJack Ma
ស៊ីហៀង
-

នៅថ្ងៃទី២៨ ខែមីនា ឯកឧត្តម​ Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសCOVID-19(Detection Reagent)ចំនួន២០០០០សម្រាប់ ដែលផ្តល់ដោយមូលនិធិJack Ma និងមូលនិធិAlibaba ជូនដល់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលរួមសុខរួមទុក្ខជាមួយគ្នា ក៏ជាបងប្អូនល្អដែលប្រៀបដូចដៃ​និងជើង ហើយភាគីចិនបច្ចុប្បន្ននេះក៏មានអារម្មណ៍ដូចភាគីកម្ពុជាដែរ។ ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកជម្ងឺវីរុសCOVID-19 ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិJack Ma និងមូលនិធិAlibabaជាបន្ទាន់ដើម្បីធ្វើការផ្តល់នូវសារធាតុតេស្តរកជម្ងឺវីរុសមួយចំនួនជូនដល់ភាគីកម្ពុជា សង្ឃឹមថាវាអាចជួយជាកម្លាំងគាំទ្រជូនដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីមួយនេះ។ ភាគីចិននឹងបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជា ជួយជាកម្លាំងទាំងស្រុងដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងជម្ងឺវីរុសប្រភេទថ្មីនេះ។

ឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានសម្របសម្រួលក្នុងជំនួយសារធាតុតេស្តរកជម្ងឺវីរុសលើកនេះ លោកមានប្រសាសន៍ថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុសCOVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន នេះបានជួយបង្កើនជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។ ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិនក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតរមួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ។

លោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីទូតផ្សេងទៀតអញ្ជើញមានវត្តមានក្នុងពិធីនេះ៕

ប្រភព៖ ស្ថានទូតចិន