ថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ជាង១០០ករណីទៀត សរុបទាំងអស់កើនឡើងដល់ទៅ...
ស៊ីហៀង
- 3454

បាងកក៖ នៅរសៀលថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរថៃ បានប្រកាសថា​ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ ចំនួន១០៩នាក់ថ្មីទៀត សរុបនៅទូទាំងប្រទេសថៃឡើងដល់១,២៤៥ករណី ក្នុងនោះ ០៦នាក់បានស្លា ប់ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA។

អាជ្ញាធរថៃ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩នេះ មានចំនួនអ្នកជាសះស្បើយ៩៧នាក់ហើយ ។ គួរបញ្ជាក់ផងដែរថា អាជ្ញាធរថៃ បានអនុវត្តវិធានការបិទទីតាំងសាធារណៈ មួយចំនួន  ដើម្បីទប់ស្កាត់ការរីរាល់ដាលនៃវីរុសកូវីដ១៩នេះ ។ ចំពោះវិធានការ ដាក់ប្រទេសក្នុងគ្រា អាសន្នវិញ នឹងត្រូវបន្តអនុវត្តរហូតដល់ចុងខែមេសា ឆ្នាំ២០២០នេះ៕

ប្រភព៖ CNA